ចេញផ្សាយ៖ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១
ផ្សាយដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍
ខេត្តបន្ទាយមានជ័យ ៖ វេលាម៉ោង ១៥:២០នាទី ដោយគោរព និងអនុវត្តយ៉ាងម៉ឹងម៉ាត់តាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ កំលាំងប៉ុស្តិ៍សង្កែចំនួន ០៦នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ឡុក ធី នាយប៉ុស្តិ៍ សហការជាមួយកំលាំងយោធាកងពល៥១ បានទប់ស្កាត់ពលរដ្ឋចំនួន ២៨នាក់ (ស្រី១៤នាក់ កុមារ០៨នាក់) បម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ នៅចំណុចស្តង់ដំឡូងមី ក្នុងភូមិសាស្ត្រប៉ុស្តិ៍សង្កែ ពួកគាត់មានទីលំនៅក្នុងខេត្តសៀមរាប រថយន្ដ ០១គ្រឿង ម៉ាកសាំយ៉ុង ពណ៌លឿង ស្លាកលេខ សៀមរាប 2C-2014 រួមនិងម្ចាស់រថយន្ដចំនួន ០២នាក់៖
១.ឈ្មោះ ខុម ខី ភេទប្រុស អាយុ៣៥ឆ្នាំ
២.ឈ្មោះ ហេង ហ៊ុម ភេទប្រុស អាយុ៣៧ឆ្នាំ
អ្នកទាំង០២នាក់ មានទីលំនៅក្នុងភូមិទ័ពសៀម ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប (សរុប ៣០នាក់)
បច្ចុប្បន្ន ៖ បន្ទាប់ពីធ្វើការណែនាំស្ដីពីការឆ្លងរីករាលដាលនៃជំងឺកូវីដ.១៩ និងធ្វើកិច្ចសន្យារួច បានប្រគល់ពួកគាត់ជូនផ្នែកជំនាញរបស់អធិការនគរបាលស្រុកម៉ាឡៃដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕