ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ដយកម៉ូតូ០១គ្រឿងត្រូវបានជនរងគ្រោះក្របួចជាប់ប្រគល់ឲ្យសមត្ថកិច្ច !!!

ចេញផ្សាយ៖ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១

ផ្សាយដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍

ភ្នុំពេញ ៖ វេលាម៉ោង​១០ និង​០០នាទីព្រឹក កម្លាំងជំនាញព្រហ្មទណ្ឌ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី៣ ធ្វើការឃាត់​ខ្លួនជនសង្ស័យចំនួន០១នាក់ ពីបទ រំលោភលើទំនុកចិត្ដ យកម៉ូតូ០១គ្រឿង នៅចំនុចផ្ទះលេខ៤៥B ផ្លូវលេខ៤៥ ក្រុមទី៤៥ ភូមិ២ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ។​​

ជនសង្ស័យចំនួន០១នាក់៖

១-ឈ្មោះ ញុិល រ៉ាភូ ហៅភូ ភេទប្រុស អាយុ​២៤ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ៤៦ ផ្លូវលេខ៣៤៨ ក្រុមទី៤៥ ភូមិ២ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង មុខរបរ៖ សន្ដិសុខ ប្រើប្រាស់ថ្នាំញៀន។

ជនរងគ្រោះ​ចំនួន០១នាក់៖

១-ឈ្មោះ តាំង គីមឆេង ភេទប្រុស​ អាយុ​៣២ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ៤៥B ផ្លូវ៣៤៨ ភូមិ២ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង មុខរបរ៖ បុគ្គលិកក្រុមហ៊ុន ។

– ម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ សេ៊រីឆ្នាំ២០១៧ ពាក់ផ្លាក់លេខ រតនគីរី 1E 4011 លេខតួ+លេខម៉ាសុីន M 9839824 ។

មុនពេលកើតហេតុកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោងប្រហែល០៧និង០៥នាទី ជនសង្ស័យខាងលើបានខ្ចីម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ សេ៊រីឆ្នាំ២០១៧ ពាក់ផ្លាក់លេខ រតនគីរី 1E 4011 របស់ជនរងគ្រោះនៅចំនុចផ្ទះលេខ៤៥B ផ្លូវលេខ៤៥ ក្រុមទី៤៥ ភូមិ២ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង (កន្លែងកើត ហេតុ) ដើម្បីទៅទិញបារីជក់ បន្ទាប់មកជនសង្ស័យយកម៉ូតូរបស់ជនរងគ្រោះទៅអោយបក្ខពួកឈ្មោះង៉ែត លីហួរ ខ្ចីត ហើយយកគេចខ្លួនបាត់តែម្ដង។ លុះរហូតដល់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១០និង០០នាទី ជនរងគ្រោះបានឃាត់ខ្លួនជនសង្ស័យ នាំខ្លួនប្រគល់អោយសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកង៣ ដើម្បីសាកសួរតែម្ដង ។

បច្ចុប្បន្ន ៖ ជនសង្ស័យ​ខាងលើ ឃាត់ខ្លួនបណ្ដោះ​អាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេង​កង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការ​តាមនីតិវិធីច្បាប់​ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *