ចេញផ្សាយ៖ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១
ផ្សាយដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍
ខេត្តបន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក កេតុ វណ្ណសុីន នាយកទីចាត់ការហិរញ្ញវត្ត លោក មាន វណ្ណៈនាយកទីចាត់ការរដ្ឋបាលសាលាខេត្ត និងក្រុមជាង បានអញ្ជើញចុះពិនិត្យមើលទីតាំងនោះដើម្បីរៀបចំអោយចេញរូបរាងជាក់ស្តែងមុនឱកាសឆ្លងឆ្នាំសាកលដ៏ខ្លីខាងមុខនេះ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបានបញ្ជាក់ថា : រដ្ឋបាលខេត្តត្រូវតែរៀបចំសួនមានជ័យឲ្យល្អ ប្រសើរឡើងថែមទៀត ពោលគឺអោយមានសោភ័ណភាពស្អាត មានសណ្តាប់ធ្នាប់ល្អសម្រាប់ពលរដ្ឋក្នុងក្រុង ក្នុងខេត្ត ក៏ដូចភ្ញៀវទេសចរណ៍មកកំសាន្ត ម្យ៉ាងសួននិងមានប្រជាប្រិយភាពទាក់ទាញកូនក្មួយកុមារ យុវវ័យ យុវជនទៅកំសាន្ត ហើយមនុសក្នុងសចាស់បានចូលទៅហាត់ប្រាណឡើងវិញហើយនៅពេលស្ថានភាពជម្ងឺកូវីដ ១៩ បានធូរស្រាលនេះ។
រដ្ឋបាលខេត្តនិងមន្ទីរពាណិជ្ជកម្មខេត្តក៏បានរៀបចំម្ហូបអាហារ ផ្សារសហគមន៍ផលិតផលខ្មែរនៅផ្នែកខាងកើតនិងជ្រុងខាងជើង ខាងត្បូងរួចហើយផងដែរ ។
នៅក្នុងបរិវេណសួន ក៏បានរៀបចំអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ សម្អាតបរិស្ថាន អនាម័យ ដាំស្មៅ ផ្កា កូនឈើ បំពាក់ភ្លើងបំភ្លឺ ដាក់ទង់ផងដែរ។
ជាបន្ថែម ខេត្តត្រូវគិតគូររៀបចំអភិវឌ្ឍន៍ដើម្បីកម្ពស់គុណវុឌ្ឍន៍ជីវិត សុខុមាលភាព ពលរដ្ឋ។
ក្នុងនាពេល ត្រូវរៀបចំកសាងបន្ថែមដូចជាមានជាកន្លែងបំពាក់ឧបករណ៍ក្មេងលេង និងឧបករណ៍មនុស្សចាស់ហាត់ប្រាណនៅកន្លែងទីសាធារណៈដើម្បីសុខភាព។
ជាមួយគ្នានោះ លោកអភិបាលខេត្តក៍បានណែនាំដល់ក្រុមការងារទទួលខុសត្រូវទីតាំងសួនមានជ័យ បង្កើនការយកចិត្តទុករៀបចំថែរក្សាសួនច្បារ សន្តិសុខ សណ្តាប់ធ្នាប់ឲ្យកាន់តែល្អប្រសើរថែមទៀតជូនពុកម៉ែប្អូនមកពីគ្រប់ទីកន្លែង ។
ពិសេសក្នុងឱកាសនៃការបើកប្រទេសលើគ្រប់វិស័យឡើងវិញនេះ រួមទាំងឱកាសរាប់ថយក្រោយ(Countdown) ត្រៀមឆ្លងឆ្នាំសាកល២០២១ ចូលឆ្នាំ២០២២ នាពេលខាងមុខនេះ។
ឯកឧត្តមក៏សូមអំពាវនាវ និងសំណូមដល់សាធារណៈជនទាំងឡាយសូមចូលរួមថែរក្សា អនាម័យទុកដាក់សំរាមអោយបានល្អត្រឹមត្រូវ ដើម្បីទីកន្លែងស្អាត ទីក្រុងស្អាត ភាពបៃតង់ស្អាត និងថែរក្សាការពារឧបករណ៍ សម្ភារៈនានាក្នុងទីតាំងនៃសួនមានជ័យនេះ ដើម្បីភាពយូរអង្វែងតទៅផងដែរ ៕ ដោយ៖លោក លឿត ប៉ឹប