ជនង្ស័យចំនួន ០២នាក់លលួចកាត់ខ្សែភ្លើងនៅក្នុងឃ្លាំងសិប្បកម្មផលិតខ្សែភ្លើងត្រូវបានសមត្ថកិច្ចឃាត់ខ្លួន !!

 

ខេត្តកណ្ដាល ៖ ស្ថិតនៅក្នុងភូមិព្រែកដូងឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្កាល។ជនរងគ្រោះឈ្មោះសុង សុខឡែង ភេទ ស្រី អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកបកប្រែចិន មានទីលំនៅ ភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

.ជនសង្ស័យចំនួន០២នាក់

១.ឈ្មោះ ទុយ ស្រស់ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្កាល (ឃាត់ខ្លួន)។

២.ឈ្មោះ យ៉េ យន ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាដក មានទីលំនៅភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល(ឃាត់ខ្លួន ។ ជនសង្ស័យ បានចូលលួចកាត់ខ្សែភ្លើងនៅក្នុងឃ្លាំងសិប្បកម្មផលិតខ្សែភ្លើងលីហ៊ុយ ស្តិតនៅភូមិព្រែកដូង ឃុំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានប្រវែង ៣៥,២ម៉ែត្រ ហើយបានយកទៅលាក់ទុកនៅក្រោមដើមអំពិលទឹក ក្បែរបងឃ្លាំងសិប្បកម្មផលិតខ្សែភ្លើងលីយ៊ុយ ហើយបានឡើងទៅលើដើមអំពិលទឹក។

ភ្លាមនោះជនរងគ្រោះបានឃើញពីសកម្មភាពជនសង្ស័យ លួចយកខ្សែភ្លើងដែលលួចកាត់រួចនោះយកទៅលាក់ទុកក្រោមដើមអំពិលទឹក ។

បន្ទាប់មកជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលកំពង់ស្វាយ ។

ក្រោយពីទទួលបានពាក្យបណ្ដឹងរួចកម្លាំងនគរបាលប៉ុស្តិ៍កំពង់ស្វាយ បានសហការជាមួយកំលាំងនគរបាលផ្នែកយុត្តិធម៌ស្រុកកៀនស្វាយចុះដល់កន្លែងកើតហេតុ នាំខ្លួនជនសង្ស័យឈ្មោះទុយ ស្រស់ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មកសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានឆ្លើយសារភាពថាៈខ្លួនពិតជាបានប្រព្រឹត្ត អំពើ លួចកាត់ខ្សែភ្លើង ក្នុងសិប្បកម្មផលិតខ្សែភ្លើងលីហ៊ុយ ពិតប្រាកដមែន ហើយថែមទាំងឆ្លើយសារភាពទៀតថាៈ ខ្លួនបានធ្វើសកម្មភាពលួចខ្សែភ្លើងក្នុងសិប្បកម្មផលិតខ្សែភ្លើងលីហ៊ុយចំនួនបីលើក ដោយលើកទីមួយ នឹងលើកទីពីរធ្វើសកម្មភាពលួចជាមួយឈ្មោះយ៉េ យន ភេទប្រុសអាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

លើកទីមួយនៅថ្ងៃមិនចាំ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោងដប់ពីរ នឹងសាមសិបនាទី ធ្វើសកម្មភាពលួចខ្សែភ្លើងក្នុងសិប្បកម្មផលិតខ្សែភ្លើងលីហ៊ុយ ជាមួយឈ្មោះ យ៉េ យន ភេទប្រុស អាយុ៣៥ឆ្នាំ

បានខ្សែភ្លើងប្រវែងប្រហែល ១៥ម៉ែត្រ យកមកដុតដើម្បីយកស្ពានទៅលក់អោយអេតចាយ(ដឹករ៉ឺម៉កតាមផ្លូវ)បានប្រាក់ ១៥០០០៛ (មួយម៉ឺនប្រាំពាន់រៀល) ។

លើកទីពីរនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោងដប់ នឹងសូន្យនាទី ធ្វើសកម្មភាពលួចខ្សែភ្លើងក្នុងសិប្បកម្មផលិតខ្សែភ្លើងលីហ៊ុយ ជាមួយឈ្មោះ យ៉េ យន ភេទប្រុស អាយុ ៣៥ឆ្នាំ

បានខ្សែភ្លើងប្រវែងប្រហែល ២០ម៉ែត្រ យកមកដុតដើម្បីយកស្ពានទៅលក់អោយអេតចាយ(ដឹករ៉ឺម៉កតាមផ្លូវ) បានប្រាក់ ២១០០០៛(ពីរម៉ឺនមួយពាន់រៀល) ។

លើកទីបីនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០២១ វេលាម៉ោង ០៨ និង ៣០នាទី ឈ្មោះទុយ ស្រស់ ភេទប្រុសធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងក្នុងសិប្បកម្មផលិតខ្សែភ្លើងលីហ៊ុយ តែម្នាក់ឯងបានខ្សែភ្លើងប្រវែង៣៥,២ម៉ែត្រ ហើយក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន។

បន្ទាប់ពីសួរនាំឈ្មោះទុយ ស្រស់ ភេទប្រុសរួចរាល់ កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយ និងកំលាំងផ្នែកនគរបាលយុត្តិធម៌ស្រុកកៀនស្វាយ បន្តទៅនាំខ្លួនជនសង្ស័យឈ្មោះយ៉េ យន ភេទប្រុសអាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល មកប៉ុស្តិ៍នគនរបាលកំពង់ស្វាយដើម្បីសួនាំ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះយ៉េ យន ភេទប្រុស បានឆ្លើយសារភាពថា:ខ្លួនពិតជាបានប្រព្រឹត្តអំពើលួចខ្សែភ្លើងក្នុងសិប្បកម្មផលិតខ្សែភ្លើងលីហ៊ុយស្ថិតនៅភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាលជាមួយឈ្មោះទុយ ស្រស់ ភេទប្រុសអាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ពិតប្រាកដមែន។

បច្ចុប្បន្ន ៖ ជនសង្ស័យទាំងពីរនាក់ខាងលើបញ្ជួនមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីចាត់ការតាមនិតិវីធី ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *