កន្ទេលធំបន្លំដេក លោក​ គួន សុភាព តាំងពីផ្ទេរមកកាន់ជាគយចល័តស្រុកអន្លង់វែង ដូចក្របីឃើញដើមចេកភ្ញាក់ពីដេកអង្គុយចាំប្រមូលប្រាក់តាមបែបអំពើរពុករលួយពីក្រុមឈ្មួញដឹកទំនិញចេញចូលខ្មែរ-ថៃ .!!!

ចេញផ្សាយ៖ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១

ផ្សាយដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍

ទូរស័ព្ទលេខTell.092 91 77 08 / 097 56 56 393

ខេត្តឧត្ដរមានជ័យ៖ លោក គួន សុភាព មេគយចល័តខេត្តស្រុកអន្លង់វែង កំពុងដាក់កូនចៅឈ្មោះ ពេជ្រ ជាជនស៊ីវុិល មិនមានឯកសដ្ឋានត្រឹមត្រូវអោយអង្គុយចាំប្រមូលប្រាក់តាមបែបអំពើរពុករលួយពីក្រុមឈ្មួញដែលដឹកទំនិញចេញចូលខ្មែរ-ថៃ តាមច្រកទ្វារអន្តរជាតិជាំ ស្ថិតនៅចំណុចភូមិជើងភ្នំ ឃុំត្រពាំងប្រៃយ៍ ស្រុកអន្លង់វែង រាប់លាន់រៀលក្នុងមួយៗថ្ងៃ មិនមានការត្រួតពិនិត្យទៅលើរថយន្តដឹកទំនិញអោយបានត្រឹមត្រូវទេ។

ដោយឃើញសកម្មភាពបែបនេះទើបគេហ៊ានដាក់ការសង្ស័យថាគយចល័តខេត្តមានការត្រូវរ៉ូវនិងឃុបឃិតជាមួយក្រុមឈ្មួញមួយក្ដាប់តូចបើកអោយមានការចរាចរណ៍នូវទំនិញខុសច្បាប់ជាច្រើន ដូចជាឆ្អឹងមាន់ ជង្គង់មាន់ ស្លាបមាន់ គ្រឿងក្នុងមាន់ គោ ជ្រូក សុទ្ធសឹងជាអាហាបរិភោគខូចគុណភាព ដែលសេសសល់ពីប្រទេសថៃ នាំចូលមកក្នុងប្រទេសកម្ពុជា។

យោងតាមការបញ្ជាក់ពីក្រុមឈ្មួញដឹកទំនិញចេញចូលពីប្រទេសថៃបានឲដឹងថាពួកគាត់ដឹកទំនិញតាមរថយន្តសព្វថ្ងៃមិនសូវចំណេញប៉ុន្មានទេព្រោះត្រូវបង់ប្រាក់គ្រប់កន្លែងតាំងពីមាត់ច្រករហូតដល់ចង្កេះភ្នំក្នុងមួយរថយន្តត្រូវបង់ប្រាក់ជូនគយបីកន្លែងមិនក្រោម៨០០០០រៀលទៅ១០០០០០រៀល(ប្រាំបីមុឺនទៅដប់មុឺនរៀល)ទើបអាចដឹកជញ្ជូនបាន។ហើយការបង់ប្រាក់ពួកគាត់ជូនដល់មន្រ្តីគយមិនឃើញមានការចេញខិតប័ណ្ណឫវិក្កយបត្របញ្ជាក់សាច់ប្រាក់ឡើយ។

ប្រាក់ប្រមូលបានមកពីការបង់ពន្ធចូលរដ្ឋត្រូវខាតបង់រាប់សិបលានក្នុងមួយៗឆ្នាំ ក៏ព្រោះលោក គួន សុភាព គយចល័តខេត្តនឹងបក្ខពួកឃុបឃិតគ្នាលួចកិបកេងប្រាក់ចំណូលដែលបានមកពីការបង់ពន្ធចូលរដ្ឋដាក់ចូលហោប៉ាវខ្លួនឯងនិងធ្វើមានធ្វើបានក្នុងសង្គមគ្រួសារមិនគិតពីផលប្រយោជន៍សង្គមជាតិ។

ដូច្នេះហើយសូមឯកឧត្ដម អូន ព័ន្ធមន្នីរដ្ឋ ឧបនាយរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមេត្តាត្រួតពិនិត្យទៅលើលោក គួន សុភាពគយចល័យខេត្តឧត្ដរមានជ័យផងទាន។ជាពិសេស សូម ឯកឧត្ដម ឱម យុិនទៀងប្រធានអង្គភាពប្រឆាំងអំពើរពុករលួយ(ACU)មេត្តាដាក់ការសស៊ើបអង្គេតទៅលើលោក គួន សុភាព គយចល័តខេត្តឧ

ត្តរមានជ័យ និង បក្ខពួកផង ព្រោះប្រាក់ចំណូលរដ្ឋដែលបានមកពីការបង់ពន្ធក្នុងមួយៗឆ្នាំបាត់ច្រើនណាស់ទាន!។

នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ ក្រុមការងារយើងក៏បាលខលទៅលោក គួន សុភាព មេគយចល័តខេត្ត ដើម្បីសុំការបកស្រាយបំភ្លឺពាក់ព័ន្ធនឹងការដាក់កូនចៅអោយអង្គុយកត់ក្បាលឡានយកលុយពីក្រុមឈ្មួញដឹកទំនិញចេញចូលខ្មែរ-ថៃ ទាំងទំនិញគេចពន្ធ​ ទំនិញបង់ពន្ធមិនគ្រប់ និង អាហាខូចគុណភាព បង្ហូរអោយចូលមកប្រទេសកម្ពុជា មិនមានការត្រួតពិនិត្យលោកបកស្រាយថាបើចង់ដឹងច្បាស់ខលទៅសួរមន្រ្តីតាមច្រទ្វារទៅដឹងហើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *