បទល្មើសនេសាទនៅផ្ទៃទន្លេក្នុងស្រុកក្រគរត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះចុះធ្វើអធិការកិច្ចអប់រំ ផ្សព្វផ្សាយនិងបង្រ្កាបបទល្មើសនេសាទ !!!

 

ចេញផ្សាយ៖ នៅព្រឹកថ្ងៃទី២៥ ខែវិឆ្ឆិកា ឆ្នាំ២០២១

ផ្សាយដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍

ខេត្តពោធិ៍សាត់ ៖ កម្លាំងសមត្ថកិច្ចចម្រុះរួមមាន លោកនាយផ្នែកក្រគរ លោកនាយសង្កាត់កំពង់លួង អធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ចខេត្ដ បរិស្ថានស្រុកក្រគរ យោធាខេត្ត ដឹកនាំ ដោយលោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ បានចុះធ្វើអធិការកិច្ច អប់រំ ផ្សព្វផ្សាយ និងបង្រ្កាបបទល្មើសនេសាទ នៅឃុំកំពង់លួង រហូតដល់ភូមិកំពង់ប្រាក់ ឃុំ ស្នារអន្សា ស្រុកក្រគរ ដោយប្រើប្រាស់កម្លាំងសរុប ១៧នាក់ ជាមួយមធ្យោបាយកាណូតចំនួន ០៥គ្រឿង។

លោកវរសេនីយ៍ឯក​ សៀន​ វិរៈ នាយការិយាល័យប្រឆាំង៖ បទល្មើសសេដ្ឋកិច្ចបានប្រាប់អ្នកសាព័ត៌មានយើងខ្ញុំឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចចម្រុះយើងបានបង្រ្កាបបទល្មើសនេសាទចំនួន០២ករណី ដោយរុះរើបំផ្លាញចោលវត្ថុតាងនៅហ្នឹងកន្លែងរួមមាន៖ របាំងស្បៃមុង ៦ ខ្សែ ប្រវែង ៩៥០ម៉ែត្រ,លូកងស្បៃមុង ចំនួន ១២ មាត់,របាំងសាច់អួន ៥ ខ្សែ ប្រវែង ១០៥០ ម៉ែត្រ,ក្បាលបរចំនួន ចំនួន ០៨ គ្រឿង,បង្គោលចំរឹងចំនួន ៦៥០ ដើម និងបានចាក់លែងកូនត្រីចម្រុះ ៥៥ គីឡូក្រាម ៕ ដោយៈ លោក ណៃ ថាន

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *