ចេញផ្សាយ៖ ថ្ងៃទី២៣ ខែវិឆ្ឆិកា ឆ្នាំ២០២១
ផ្សាយដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍
ក្រុងប៉ោយប៉ែត៖ បើយោងប្រភពពីមហាជនគ្រប់មជ្ឈដ្ឋាន នៅក្រុងប៉ោយប៉ែត កំពុងមានការងឿងឆ្ងល់ជាខ្លាំង (ខណៈម្ចាស់ផ្ទះបានសាងសង់ផ្ទះចំនួន៤ល្វែង ៧ ជាន់) តែធាតុពិត បែរជាអត់ច្បាប់សាងសង់ទៅវិញ.???
ជុំវិញនៃការសាងសង់សំណង់អត់ច្បាប់មួយនេះ ប្រភពមហាគ្រប់មជ្ឈដ្ឋានបានដាក់ការសង្ស័យថា៖ ប្រហែលជា មានការសូកប៉ាន់ពីសំណាក់ម្ចាស់ផ្ទះហើយដឹង ទើបបានជាសាងសង់ជិតរួចជាស្ថាពរ។ ប្រហែលជាថ្នាក់លើដាក់វិធានការរឹតបន្តឹងហើយមើលទៅ ទើបានជា មន្ត្រីអាជ្ញាធរក្រុង នឹង មន្ទីរដែនដីនគររូបនិយកម្ម សំណង់ និង សូរិយោដី ចុះមកត្រួតពិនិត្យសួរនាំ ធ្វើកំណត់ហេតុទ.???។
ហើយការចុះត្រួតពិនិត្យនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ២០២១ ហើយមហាជនសង្កេតឃើញដែរថា ក៏មានវត្ថមាន អាជ្ញាធររដ្ឋបាលក្រុងប៉ោយប៉ែត និងមន្រ្តីជំនាញពាក់ព័ន្ធគ្រប់ស្ថាប័ន បានចុះត្រួតពិនិត្យសំណង់៤ល្វែង៧ជាន់ ដែលគ្មានច្បាប់សាងសង់ ស្ថិតនៅចំនុចបេនឡានក្រុងប៉ោយប៉ែត ក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ម្ចាស់សំណង់អត់ច្បាប់មានឈ្មោះ ម៉ែន ណារិន ភេទស្រី គួររំលឹកផងដែរថា៖ ប៉ុន្មានថ្ងៃមុនម្ចាស់សំណង់ខាងលើនោះបានសាងសង់សំណង់ដ៏រឹងមាំ រំលោភលើចំណីផ្លូវ ហើយត្រូវបានរដ្ឋបាលក្រុងប៉ោយប៉ែត ចុះមកហាមឃាត់អោយរុះរើ ខណៈគ្រានោះម្ចាស់ផ្ទះបានគោរពកិច្ចសន្យា និងបានវាយកម្ទេចសំយ៉ាបចោលដោយខ្លួនឯងផងដែរ។
សូមបញ្ជាក់ថា ៖ សំណង់៤ល្វែង៧ជាន់នោះ គំរោងសាងសង់តែ៥ជាន់ តែសាងសង់រហូតទៅដល់៧ជាន់ ហើយមន្ត្រីជំនាញបានឆែកមើលលើផ្លូវច្បាប់ លោកស្រី
ម៉ែន ណារិន ជាម្ចាស់ផ្ទះមិនបានសុំច្បាប់សាងសង់នោះទេ .???៕