ករណីជនសង្ស័យ ០២នាក់ ជួញដូរគ្រឿងញៀនត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅស្រុកកំរៀងខេត្តបាត់ដំបង !!!
ខេត្តបាត់ដំបងៈថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១
ចេញផ្សាយៈដោយ គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍
ម្សិលមិញ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ ២០២១វេលាម៉ោង១៣ៈ០០នាទី នៅចំណុចក្រុមទី០៤ ភូមិស្រះទឹកថ្មី ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចមតិដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាន សហការណ៍ជាមួយ កម្លាំងនគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននៃអគ្គស្នងការដ្ឋានគរបាលជាតិ បើកប្រតិបត្តិការបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន០១ករណីក្នុងភូមិសាស្រ្តខាងលើក្នុងបទល្មេីសជាក់ស្តែងដោយបានឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់គឺ៖
១-ឈ្មោះ ឡេង សម្បត្តិ ហៅ វេង,ខ្លី ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។
២-ឈ្មោះ គយ រដ្ឋា ហៅ ពយភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។
.វត្ថុតាងដកហូតបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក ICE ចំនួន០៣កញ្ចប់ មានទម្ងន់ ២៩៨៩,៣៤ក្រាម (ថ្នាំសុទ្ធ)
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីនយ៉ាម៉ាWYចំនួ ន ១០០៦គ្រាប់មានទម្ងន់៨៧,៣២ក្រាម
-ថ្នាំញៀនប្រភេទអ៊ិចស្តាស៊ី MDMA ចំនួន ១៤៩ គ្រាប់ មានទម្ងន់ ៥១,៦២ក្រាម
-ថ្នាំញៀនប្រភេទកេតាមីន KETTAMIN ចំនួន២០ គ្រាប់មានទម្ងន់៣,៩២ក្រាម
– រថយន្តចំនួន ០១គ្រឿង ម៉ាកបាឡែន ពណ៌ស្ករ សេរីឆ្នាំ២០០២ ពាក់ស្លាកលេខ បាត់ដំបង 2A- 8837 ។
ក្នុងករណីនេះបង្រ្កាបបានថ្នាំញៀនសរុបរួមមានទម្ងន់ ៣១៣២,២០ក្រាម (ថ្នាំសុទ្ធ) ។
ខណៈពេលនេះសមត្ថកិច្ចនគរបាលកំពុងធ្វើការស្រាវជ្រាវ និងរៀបចំបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់វិធានការតាមផ្លូវច្បាប់៕