មានវីដេអូ ! បទល្មើសឈើកំពុងល្បីកក្រើកនៅក្នុងភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ទៀតហើយ តែលោក ភោគ វីរៈ និងលោក ហុង ដា នាយសង្កាត់រដ្ឋបាលព្រៃឈើខ្វាវ និង ជីក្រែង មិនបង្ក្រាប សង្ស័យត្រូវថ្នាំសណ្តំពីក្រុមឈ្មួញអស់ហើយ.!!!

ខេត្តសៀមរាប៖ បទល្មើសឈើកំពុងល្បីកក្រើកនៅក្នុងភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ទៀតហើយ ដែលសព្វថ្ងៃនេះ គេសង្កេតឃើញថា៖ មានក្រុមឈ្មួញដែលរកស៊ីដឹកជញ្ជូនឈើ តាមមធ្យោបាយ គោយន្តកន្ត្រៃ និង រថយន្តធុនតូច ធំជាច្រើនគ្រឿង កំពុងសប្បាយដឹកឈើចេញពេញពីតំបន់អភិរក្សព្រៃឈើបឹងពែរ ដែលជាដែនជម្រកសត្វព្រៃគ្រប់ប្រភេទ យកទៅលក់អោយតាមដេប៉ូឈើ និងរោងសិប្បកម្មឈើនានា ក្នុងភូមិខ្លាឃ្មុំ ឃុំកំពង់ក្តី ស្រុកជីក្រែង និងយកទៅលក់នៅខេត្តខេត្តសៀមរាប។

ជាក់ស្តែង “ការដឹកជញ្ជូនឈើគ្រប់មធ្យោបាយ របៀបសត្វកណ្តៀរនេះ ក្រុមសារព៌តមានយើងខ្ញុំបានសង្គេតឃើញអស់រយៈពេល៤ថ្ងៃ៤យប់” គឺនៅតែឃើញមានក្រុមឈ្មួញដឹកឈើខុសច្បាប់យកទៅលក់ទាំងថ្ងៃទាំងយប់យ៉ាងមមាញឹកបានដោយរលូនដដែល។

ហើយក្រុមមេឈ្មួញរកស៊ីបទល្មើសឈើខុសច្បាប់ទាំងនោះ បានរត់ការផ្លូវអស់ហើយ ទើបបានជាលោក ទី ប៊ុនចម មេតំបន់បរិស្ថានដែនជម្រកសត្វព្រៃបឹងពែរ និងលោក ភោគ វីរ: នាយសង្កាត់រដ្ឋបាលព្រៃឈើខ្វាវ.លោក ហុងដា នាយសង្កាត់រដ្ឋបាលព្រៃឈើជីក្រែង រួមនិងកូនចៅក្រោមឱវាទ មិនបង្ក្រាប ព្រោះខ្លាចបាត់ប្រយោជន៍ផ្ទាល់ខ្លួន មិនគិតពីការបាត់បង់ផលអនុផលព្រៃឈើដែលជាសម្បត្តិធនធានធម្មជាតិ និងជាជម្រកសត្វព្រៃ ទើបនាំគ្នាប្រព្រឹត្តល្មើសនិងច្បាប់ និងហ៊ានផ្គើនទៅនិងប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាយ៉ាងពេញបន្ទុក គិតតែនាំគ្នាអង្គុយចាំនៅមុខស្នាក់ការរាងខ្លួន រាប់ក្បាលគោយន្តកន្ត្រៃដឹកឈើ និង រថយន្ត ដឹកឈើ ដឹកធ្យូង ក៏ព្រោះកំពុងតែឈ្លក់វង្វេងនិងទឹកប្រាក់ យកផ្គាប់ចិត្តស្រីក្មេង និង ចែកគ្នាធ្វើមានបានយ៉ាងសុខស្រួល,,, នេះបើយោងតាមប្រភពច្បាស់ការពីប្រជាពលរដ្ឋមួយចំនួន ដែលមិនពេញចិត្តពួកក្រុមឈ្មួញ ទាំងនោះ ដែលកំពុងនាំគ្នាចូលទៅកាប់ឈើក្នុងដែនជម្រកសត្វព្រៃបឹងពែរ ស្ទើរតែរលាយទាំងឈើតូចឈើធំជិតអស់ហើយនាសព្វថ្ងៃនេះ។

 

 

ជុំវិញការដឹកជញ្ជូនបទល្មើសឈើមូលស្រស់ ឈើអារកាត់ជ្រៀកប្រភេទ: ធ្នង់.ផ្ចឹក.ឈ្លីកខាងលើ ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិអូរឃុំខ្វាវ ស្រុកជីក្រែង នាំគ្នារអ៊ូរទាំ និង មានការងឿងឆ្ងល់ជាខ្លាំង និងចោទជាសំនួរសួរថា៖ តើលោក ម៉ុង ប៊ុនលីម នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប លោក ទៀ គឹមសុទ្ទ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទរួមនឹង លោក ស៊ុន គង់ ប្រធានបរិស្ថានខេត្តសៀមរាប មានបានដឹងព័ត៌មានពីក្រុមឈ្មួញដឹកឈើទាំងថ្ងៃទាំងយប់ដែរឬនៅ? ឬមួយក៏អស់លោកបានដឹងហើយ ធ្វើជាមិនដឹង? អាស្រ័យហេតុនេះ ប្រជាពលរដ្ឋសូមសំណូមពរអស់លោកដែលជាមេមេ សូមកុំបណ្តែតបណ្តោយអោយមន្ត្រីជំនាញក្រោមឱវាទអល់លោក នាំគ្នាជិះសេះលេងដៃបានយ៉ាងរំភើយតទៀតអី ។

ពាក់ព័ន្ធករណីនេះដែរ សារព័ត៌មាន ជាច្រើនអង្គភាព រួមនិង អង្គភាព {គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍} បានខលទៅលោក ភោគ វីរ: នាយសង្កាត់រដ្ឋបាលព្រៃឈើខ្វាវ និងលោក ហុងដា នាយសង្កាត់រដ្ឋបាលព្រៃឈើជីក្រែង ចូលជាច្រើនដងតែគ្មានអ្នកទទួល។ ហើយក្រុមសារព័ត៌មានយើងខ្ញុំបានធ្វើការខលចូលទៅលោក ខៀវ មេត កូនចៅលោក ភោគ វីរ: ដើម្បីសុំសហការចុះបង្ក្រាប ក្រុមឈ្មួញដែលដឹកឈើ តាមគោយន្តកន្ត្រៃជាច្រើនគ្រឿង ដែលយកឈើមកលាក់ទុកក្បែរខ្លោងទ្វារវត្ត នៅជាប់និង(អាងទំនប់ម្កាក់) កាលពីវេលាម៉ោង០៩និង១៣នាទីយប់ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ បែជាលោកឆ្លើយប្រាប់ថា៖ ទាល់តែមានបញ្ជាពីមេ ទើបអាចចុះប្រតិបត្តិការបាន រួចក៏បិទទូរស័ព្ទទៅ។ចំណែកលោក ដាំ សាមី ខលចូលដែរ តែលោកឆ្លើយដោះសារថា ខ្ញុំកំពុងជាប់រវល់នៅឆ្ងាយ សូមខលទៅលោក វណ្ណ សាវុទ្ធ ទៅ។ បន្ទាប់មក ក្រុមសារព័ត៌មានយើងខ្ញុំ បានខលទៅលោក វណ្ណ សាវុទ្ធ ជាច្រើនដង តែទូរស័ព្ទលោកអ្នក មិនអាចទំនាក់ទំនងបានទេ។

ជុំវិញនៃការចុះផ្សាយ ពាក់ព័ន្ធការដឹកជញ្ជូនបទល្មើសឈើខុសច្បាប់ខាងលើ បើសាម៉ីខ្លួនគិតថា ការចុះផ្សាយមួយនេះ មិនមានភាពសុក្រឹតនិងយុត្តិធម៌សម្រាប់ខ្លួនទេនោះ សារព័ត៌មានយើងខ្ញុំរង់ចាំ ធ្វើការបកស្រាយបំភ្លឺឡើងវិញរៀងរាល់ម៉ោងធ្វើការ ការិយាល័យនិពន្ធឬលេខទូរស័ព្ទទំនាក់ទំនងTell.092 917708/097 5656393៕

ពីខ្ញុំ ឡាយ សុជាតិ ចាងហ្វាងការផ្សាយ

គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍

www.cambodiastardailynews.com

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *