ជនសង្ស័យចំនួន០៣នាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនត្រូវបានសមត្ថកិច្ចឃាត់ខ្លួន !!!

ខេត្តកណ្ដាល ៖ កាលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១
ដោយមានការដឹកនាំបញ្ជារពីលោកឧត្តម
សេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នអធិការដ្ឋាននគរបាលស្រុកលើកដែកសូមធ្វេីការឆ្លើយតបជូនសាធារណជន និងម្ចាស់គណនីហ្វេសបុក សុំមិនបញ្ចេញឈ្មោះ ដែលបានរាយការណ៍ក្នុងប្រអប់សារផេកស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានខ្លឹមសារថា៖ សូមលោកពូជួយស៊ើបអង្កេតនៅភូមិកំពង់ភ្នំនៅភូមិពីរជួរមាត់ទន្លេផងលោកពូសំបូរនាក់ជក់ថ្នាំនិងអ្នកលក់ ក្មួយសុំអរគុណចំពោះលោកពូ។

បន្ទាប់ពីទទួលបានព័ត៌មានខាងលេីដោយមានការចង្អុលបង្ហាញពីក្រុមការងារព័ត៏មាន និងប្រតិកម្មរហ័សខេត្តក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃអធិការដ្ឋាននគរបាលស្រុកលើកដែកសូមធ្វេីការឆ្លើយតបជូនសាធារណជន និងម្ចាស់គណនីហ្វេសបុក សុំមិនបញ្ចេញឈ្មោះ ដែលបានរាយការណ៍ក្នុងប្រអប់សារផេកស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានខ្លឹមសារថា៖ សូមលោកពូជួយស៊ើបអង្កេតនៅភូមិកំពង់ភ្នំនៅភូមិពីរជួរមាត់ទន្លេផងលោកពូសំបូរនាក់ជក់ថ្នាំនិងអ្នកលក់ ក្មួយសុំអរគុណចំពោះលោកពូ។

-បន្ទាប់ពីទទួលបានព័ត៌មានខាងលេីដោយមានការចង្អុលបង្ហាញពីក្រុមការងារព័ត៏មាន និងប្រតិកម្មរហ័សខេត្តលោកវរសេនីយ៍ឯក អាំ ធូ អធិការនគរបាលស្រុកលើកដែក បានបញ្ជាឱ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ភ្នំចុះស្រាវជ្រាវករណីខាងលើ។

ជាលទ្ធផល៖
-ថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង ១៥ និង ៣០នាទីល្ងាច
-នៅចំណុច៖ ផ្ទះឈ្មោះ គង់ តេងហ៊ួត(ហៅស៊ុំ )ស្ថិតក្នុងភូមិ កំពង់ពោធិ៍ ឃុំ កំពង់ភ្នំ ស្រុកលេីកដែក ខេត្ត
កណ្តាល។

ជនសង្ស័យចំនួន០៣នាក់ឃាត់ខ្លួនរួមមាន ៖
១-ឈ្មោះ គង់ តេងហ៊ួត(ហៅ ស៊ុំ) ភេទប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ នេសាទ មានទីលំនៅ ភូមិ.ឃុំកើតហេតុខាងលើ (មានសារធាតុញៀនក្នុងទឹកនោម) ឃាត់ខ្លួន ។
២-ឈ្មោះ ផល ជោគចេង(ហៅ ចេង)ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិអំពិល ឃុំកំពង់ភ្នំ ស្រុកលើក ខេត្តកណ្ដាល(មានសារធាតុញៀនក្នុងទឹកនោម)ឃាត់ខ្លួន។
៣-ឈ្មោះ វិន ប៊ុនណាត ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុក
លើកដែកខេត្តកណ្ដាល
(មានសារធាតុញៀនក្នុងទឹកនោម)ឃាត់ខ្លួន។

វត្ថុតាងដកហូតបានរួមមាន ៖
១-ម្សៅក្រាមពណ៌សថ្លាសង្ស័យសាធាតុញៀនចំនួន ០១ កញ្ចប់តូច
២-ទូរស័ព្ទដៃ០២គ្រឿង ម៉ាក​SAMSUNG ពណ៌ និង​ម៉ាក​OPPO ពណ៌ខ្មៅ​
៣-សម្ភារះសម្រាប់ប្រើប្រាស់ថ្នាំញៀន និង​ ដែកកេះចំនួន ០១
៤-ម៉ូតូម៉ាក ស៊ីរុស ពណ៌ ស
លាយខ្មៅ គ្មានស្លាកលេខ ០១គ្រឿង។

បច្ចុប្បន្ន ៖ ជនសង្ស័យខាងលេី កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកលើកដែកដើម្បីការសាកសួរ​ បំភ្លឺ និង​ ចាត់ការតាមនិតិវិធី ច្បាប់៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *