លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យបើកកិច្ចប្រជុំធ្វើឡើងនៅសាលប្រជុំរបស់ស្នងការដ្ធាន នគរបាលខេត្តបន្ទាយមានជ័យ !!!

ចេញផ្សាយ៖ ថ្ងៃទី០៨ ខែវិឆ្ឆិកា ឆ្នាំ២០២១

ផ្សាយដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍

www.cambodiastardailynews.com

ខេត្តបន្ទាយមានជ័យ ៖ នាព្រឹកថ្ងៃចន្ទ ៤ កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅស្នងការដ្ធាននគរបាលខេត្តបន្ទាយមានជ័យ បានធ្វើការប្រជុំត្រួតពិនិត្យ និងការអនុវត្តវិន័យ ០០៦ បបជចុះថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ១៩៩៥ របស់នគរបាលជាតិ ។

លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានមានប្រសាសន៍ណែនាំដល់ថ្នាក់ដឹកនាំលោកស្នងការរងទទួលផែននីមួយៗ និង លោកនាយការិយាល័យជំនាញ ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះមន្ត្រីក្រោមឱវាទរបស់ខ្លួនត្រូវ៖

– គោរពវិន័យ ០០៦ បបជ ចុះថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ១៩៩៥ របស់នគរបាលជាតិ ។

-អនុវត្តន៍តួនាទី-ភារកិច្ច ឱ្យបានល្អ ហើយម៉ឺងម៉ាត់បំផុត មិនត្រូវផ្ដេកផ្ដួល ។

-រៀបចំការងារកិច្ចការរដ្ធបាលប្រចាំថ្ងៃឱ្យបានល្អ

-គ្រប់គ្រងបញ្ជីវត្តមាន និងក្តាប់អំពី កម្លាំងសេរី ,អ្នកឈឺ , បេសកម្ម ឲ្យបានម៉ឹងម៉ាត់ ។

-រៀបចំរចនាសម្ព័ន្នគ្រប់គ្រង និង រៀបចំបន្ថែមកន្លែងចន្លោះប្រហោង ( ប្រអប់ ) ។

-គោរពពេលម៉ោងធ្វើការ ការស្លៀកពាក់ឯកសណ្ធានឱ្យបានសមរម្យ ដើម្បីបញ្ជាក់ពីភាព មុឹងម៉ាត់ ភាពស្វាហាប់ និង ត្រូវគោរពបទបញ្ជាផ្ទៃក្នុងរបស់អង្គភាព ។

លោកឧត្តមសេនីយ៍ទោ ស្នងការ បានមានប្រសាសន៍បន្ថែមទៀតថា កម្លាំងទាំងអស់ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងជាធ្លុងមួយដើម្បីសម្រេចនូវរាល់ភារកិច្ចថ្នាក់លើប្រគល់ជូន ។

ជាចុងបញ្ចប់ លោកឧត្ដមសេនីយ៍ទោ ស្នងការ បានកោតសរសើរចំពោះថ្នាក់ដឹកនាំ និងនាយ នាយរង និងមន្ត្រីទាំងអស់ ដែលបានយកចិត្តទុកដាក់ការអនុវត្ត តួនាទី-ភារកិច្ចបានល្អកន្លងមក ។

លោក ឧត្តមសេនីយ៍ទោ ស្នងការ បានធ្វើការផ្ដាំផ្ញើដល់កម្លាំងទាំងអស់ត្រូវថែទាំសុខភាពឱ្យបានល្អ ជាពិសេសនគរបាលគ្រប់រូបត្រូវថែរក្សាសុខភាព និងបន្តអនុវត្ត ៣កុំ ៣ការពារ តាមគោលការរបស់ក្រសួងសុខាភិបាល និងរៀនតាមបែបគន្លងថ្មី ព្រមទាំងចូលរួម បង្ការ បង្រ្កាប និងសង្គ្រោះ ជូនប្រជាពលរដ្ឋ និងសង្គមជាតិ ៕ ដោយៈ លោក ពុំ សុផល

You might like

Leave a Reply

Your email address will not be published. Required fields are marked *