ជនសង្ស័យម្នាក់ផឹកស្រាស្រវឹងហើយក៏ទាស់សម្តីគ្នាជាមួយឪពុកបង្កើត វាយឪពុកឱ្យស្លាប់មួយរំពេច !!!

  1. ចេញផ្សាយ៖ ថ្ងៃទី០៧ ខែវិឆ្ឆិកា ឆ្នាំ២០២១
    ផ្សាយដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍
    www.cambodiastardailynews.com

ខេត្តស្វាយរៀង ៖ កម្លាំងនគរបាលបានត្រៀមបញ្ជូនជនសង្ស័យជាកូនទៅតុលាការករណីវាយឪពុកបង្កើត បណ្ដាលឱ្យស្លាប់ ហេតុការណ៍នេះបានកើតឡើងនៅភូមិចិន្សា ឃុំដូនសរ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងកាលពី រំលងអធ្រាត្រចូលថ្ងៃទី៧ខែវិច្ឆិកាឆ្នាំ២០២១។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យជាកូនឈ្មោះមុត ឧត្តម អាយុ២៧ឆ្នាំ រស់នៅភូមិកើតហេតុ។ ចំណែកជនរងគ្រោះជាឪពុកឈ្មោះអ៊ូ សាម៉េន អាយុ៤៦ឆ្នាំរស់នៅ ក្នុងភូមិឃុំខាងលើ
ជនសង្ស័យបានឆ្លើយសារភាពថា កាលពីយប់ថ្ងៃទី៦ខែវិច្ឆិកាខ្លួនបានផឹកស្រាស្រវឹងហើយក៏ទាស់សម្តីគ្នាជាមួយឪពុកបង្កើត នៅពេលទាស់គ្នាឪពុកខឹងក៏បានយកដបទឹកត្រី មកគប់លើខ្លួន ។

ខណ:នោះខ្លួនក៏បានយកដបទឹកត្រីមកវាយឪពុកត្រូវចំក្បាល២ដបបណ្តាលឱ្យបែកក្បាលហូរឈាម ប្រកាច់លើដី។បន្ទាប់មកបានយកឆ្នាំងដាំបាយវាយក្បាលបន្ថែមទៀតបណ្តាលឱ្យស្លាប់តែម្តង។

បច្ចុប្បន្នជនសង្ស័យត្រូវបាន នគរបាលស្រុកស្វាយជ្រំបានរៀបចំសំណុំរឿងត្រៀមបញ្ជូនជនរួបនេះទៅតុលាការដើម្បីចាត់ការតាមច្បាប់ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *