ចេញផ្សាយ៖ ថ្ងៃទី៤ ខែវិឆ្ឆិកា ឆ្នាំ២០២១
ផ្សាយដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍
ខេត្តបន្ទាយមានជ័យលោកអោម ចន្ថា អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ ក្នុងសិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគ៣ឆ្នាំរំកិល ឃុំ ឆ្នាំ ២០២២.២០២៤ កន្លងមកនេះថា យោងតាមកិច្ចព្រមព្រៀងបណ្ដោះអាសន្ននៃលទ្ធផលសិក្ខាសាលាសមាហរណកម្ម កម្មពិធីវិនិយោគ៣ឆ្នាំរំកិលថ្នាក់ឃុំឆ្នាំ ២០២១ ឆ្នាំ ២០២២ ជាមួយមន្ទីរ អង្គភាព អង្គការជាតិ អន្តរជាតិនានា និងសប្បុរសជន អនុវត្តគម្រោងសកម្មភាពឆ្នាំ ២០២១ បានល្អប្រសើរ នៅព្រឹក ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២១ ដោយមានការចូលរួម លោក រ័ត្ន ដាសីុណង់ អភិបាលស្រុក មង្គលបូរី លោកស្រី ព្រំសីុណា ប្រធានមន្ទីរផែនការខេត្ត និងសិក្ខាកាមជាច្រើននាក់ ក្ុងសាលប្រជុំសលាស្រុកមង្គលបូរី។
តាមរបាយការណ៍បូកសរុបលទ្ធផលកម្មវិធីវិនិយោគ៣ឆ្នាំរំកិល ឃុំ ដែលរាយការណ៍ដោយក្រុមការងារកសាងផែនការ បានធ្វើបង្ហាញថាកម្មវិធី៣ឆ្នាំរំកិលថ្នាក់ ឃុំ ឆ្នាំ ២០២១ មានមន្ទីរ អង្គភាព អង្ការជាតិ អន្តរជាតិ និងសប្បុរសជន បានអនុវត្តគម្រោងសកម្មភាពឆ្នាំ ២០២១សម្រេចចាន
១/គម្រោងប្រើប្រាស់មូលនិធិស្រុកមាន២គំរោង ថវិកា ៤៣៦លានរៀល កំពុងអនុវត្ត ក្នុងនោះមានគម្រោងក្រាលគ្រួសក្នុងឃុំគុយម៉ែងមានប្រវែង ១.៦០០ម៉ែត្រ អស់ថវិកា៨២.០០០.០០០រៀល គម្រោងដាក់លូរំដោះទឹកក្នុងឃុំឬស្សីក្រោកប្រវែង២៤៤ម៉ែត្រ អស់ថវិកា ៥៤.០០០.០០០លានរៀល
២/គម្រោងដែលមានការសន្យាគាំទ្រមាន១៣គម្រោងថវិកា ១.៥១២.២០០.០០០រៀល អនុវត្តបាន%
មន្ទីរនានាគំទ្រមាន៤មន្ទីរ មាន១៥គំរោង មានទឹកប្រាក់សរុប ១.៥២៦.១៣៥. ០០០រៀល ។
ក្នុងនោះមាន ១/មន្ទីរសាធារណការនិងដឹកជញ្ជូនមាន៦គម្រោងមានទឹកប្រាក់សរុប ៥៧២.០០០.០០០រៀល ២/ មន្ទីរអប់រំ មាន២គម្រោងមានទឹកប្រាក់ សរុប៩៣៧.០០០.០០០រៀល ៣/មន្ទីរបរិស្ថានមាន៤គម្រោងមានទឹកប្រាក់សរុប ២.៨០០.០០០រៀល
៤/ មន្ទីរផែនការ មាន១គម្រោងមានទឹកប្រាក់សរុប ៤០០.០០០រៀល។
គម្រោងដែលបានអនុវត្តដោយមិនមានការសន្យាគាំទ្រ អង្គការGIZ
-គម្រោងឧបត្ថម្ភពលករមាតុភូមិនិវត្តន៍ពីប្រទេសថៃដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ.19 សរុបមានចំនួន ១.២០០នាក់ថវិកា៣៤៣.២០០.០០០រៀល។
ក្នុងនោះមានគម្រោងសកម្មភាពអាទិភាពរបស់ស្រុកដែលមិនទាន់មានការសន្យាគាំទ្រ ១/ផ្នែកសេដ្ឋកិច្ចមាន៦៤គម្រោង ថវិកាសរុប១៤.១៣១.០០០.០០០រៀល២/ផ្នែកសង្គមកិច្ចមាន ៥៦ គំរោងថវិកាសរុប ៦.៨៥១.០០០.០០០រៀល៣/ផ្នែកធនធានធម្មជាតិបរិស្ថាននិងការបន្សំនឹងការប្រែប្រួលអាកាសធាតុមាន៩គម្រោងថវិកាសរុប ១.២៦២.០០០.០០០រៀល៤/ផ្នែករដ្ឋបាលនិងសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈមាន ១០គម្រោងថវិកាសរុប៣៨០.០០០.០០០រៀល។
ក្នុងនោះលោកអោម ចន្ថា បានធ្វើការផ្តាំផ្ញើ និងផ្តល់បទពិសោធន៍សំខាន់ៗមួយចំនួនដល់សិក្ខាកាម ពេលចប់សិក្ខាសាលាសមហរណកម្មឃុំ សង្កាត់ សិក្ខាកាមត្រូវអនុវត្តតួនាទីឲ្យបានល្អប្រសើរថែមទៀត ក្នុងការជួយដល់ឃុំ សង្កាត់ក្នុងការអភិវឌ្ឍន៍មូលដ្ឋាន ត្រូវយកចិត្តទុកដាក់ទៅលើផែនការឲ្យបានច្បាស់លាស់ កុំធ្វើផែនការ តែនៅលើក្រដាស គឺត្រូវចេះអនុវត្ត អនុវត្តហើយ ត្រូវតែមានការត្រួតពិនិត្យ ទើបយើងអាចឆ្លុះបញ្ចាំងបាន ៕