ជនសង្ស័យចំនួន០២នាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនត្រូវបានសមត្ថកិច្ចឃាត់ខ្លួន !!!

ស្រុកលើកដែក៖ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១
ដោយមានការដឹកនាំបញ្ជារពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃអធិការដ្ឋាននគរបាលស្រុកលើកដែក សូមធ្វេីការឆ្លើយតបជូនសាធារណជន និងម្ចាស់គណនីហ្វេសប៊ុក សុំមិនបញ្ចេញឈ្មោះ ដែលបានរាយការណ៍ក្នុងប្រអប់សារផេកស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានខ្លឹមសារថា៖ ជំរាបសួរបង ប្អូនសុំមិនបញ្ចេញឈ្មោះ ប្អូនមានរឿងពាក់ព័ន្ធនឹងការលក់ដូរចែកចាយគ្រឿងញៀនយ៉ាងសកម្មនឹងដុះស្លែយូរហើយអ្នកលក់ឈ្មោះភី ផៃ នឹងឈ្មោះសាក់ទីតាំងពួកគេលក់ដូនៅផ្ទះលក់កាហ្វេឈ្មោះញឹម ចន្ថា ប្រពន្ធឈ្មោះវឿន។នៅភូមិព្រែកតូច ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។សូមបងមេត្តាជួយអន្តរាគមន៍ផងទាំងយប់ទាំងថ្ងៃ។
សូមអរគុណបង។

-បន្ទាប់ពីទទួលបានព័ត៌មានខាងលេីដោយមានការចង្អុលបង្ហាញពីក្រុមការ
ងារព័ត៏មាន និងប្រតិកម្មរហ័សខេត្ត លោកវរសេនីយ៍ឯក អាំ ធូ អធិការនគរបាលស្រុកលើកដែក បានបញ្ជាឱ្យកម្លាំងប៉ុស្តិ៍នគរ
បាលរដ្ឋបាលព្រែកដាច់ សហការជាមួយ និងកម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀនស្រុកចុះស្រាវជ្រាវករណីខាងលើ។

ជាលទ្ធផល៖

-ថ្ងៃទី ០៣ ខែ វិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង ១១ និង ១៥ នាទី
+នៅចំណុច÷ រោងកាហ្វេ ឈ្មោះ ញឹម ចន្ថា ស្ថិតក្នុងភូមិ ព្រែកតូច ឃុំ ព្រែកដាច់ ស្រុកលេីកដែក ខេត្តកណ្តាល។

**ជនសង្ស័យ០២នាក់
១-ឈ្មោះ ឡន ភារម្យ ភេទប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងពិដាន មានទីលំ
នៅ ភូមិ ពាមរាំងក្រោម ឃុំ ពាមរាំង ស្រុក លើកដែក ខេត្ត កណ្តាល (មានសារធាតុញៀនក្នុងទឹកនោម) ឃាត់ខ្លួន ធ្វើតេស្តរហ័សពិនត្យរកកូវីដ-១៩ លទ្ធផល អវិជ្ជមាន(-)។
២-ឈ្មោះ ភី ផៃមន្នី (ផៃ) ភេទ ប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ថ្នាំញៀន មានទីលំនៅ ភូមិ. ឃុំ កើតហេតុ ខាងលើ ( ឃាត់ខ្លួន ) មានសារធាតុញៀនក្នុងទឹកនោម និង ធ្វើតេស្តរហ័ស ពិនិត្យរកកូវីដ-១៩ លទ្ធផលអវិជ្ជមាន (-) ។

វត្ថុតាងដកហូតបានរួមមាន ៖
១-ថ្នាំញៀន​ប្រភេទមេតំហ្វេតាមីន ice ចំនួន ០២ កញ្ចប់ មធ្យម​ មានទម្ងន់​ ២.៥៧ក្រាម
២-ទូរស័ព្ទដៃ​ ០៣គ្រឿង ម៉ាក oppo ពណ៌ខ្មៅ ០១ គ្រឿង និង​ម៉ាម NOKIA​
អិនចុចពិល ០២ គ្រឿង
៣-ម៉ូតូ​ ០១គ្រឿង​ ម៉ាក​ហុងដាឌ្រីម ស៊េរីឆ្នាំ ២០០៤ ពាក់ស្លាកលេខ​ ភ្នំពេញ 1A.6622 ។
៤-លុយខ្មែរ ចំនួន​ ១៩៦.០០០(មួយរយកៅសិបប្រាំមួយពាន់រៀល) និង​កាបូបដៃពណ៌ខ្មៅ ០១​

បច្ចុប្បន្ន ៖ ជនសង្ស័យខាងលេី កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកលើកដែកដើម្បីការសាកសួរ​ បំភ្លឺ និង​ ចាត់ការតាមនិតិវិធី ច្បាប់៕

អាស្រ័យហេតុនេះ សូមសាធារណជន ដែលប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាបជាព័ត៌
មាន៕ ដោយៈកញ្ញា ឡាយ ចាន់ដាលីន

You might like

Leave a Reply

Your email address will not be published. Required fields are marked *