ខេត្តបន្ទាយមានឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានអញ្ជើញចុះចែកអំណោយជាស្បៀងអាហារជូនដល់ ពុក ម៉ែបង ប្អូន ប្រជាពលរដ្ឋដែលរស់នៅតំបន់បិទខ្ទប់ចំនួ៤០ គ្រួសារ !!!ជ័យៈ ថ្ងៃអាទិត្យ ៦ រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ !!!

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានអញ្ជើញចុះចែកអំណោយជាស្បៀងអាហារជូនដល់ ពុក ម៉ែបង ប្អូន ប្រជាពលរដ្ឋដែលរស់នៅតំបន់បិទខ្ទប់ចំនួ៤០ គ្រួសារ !!!

ចេញផ្សាយដោយៈ គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍ខេត្តបន្ទាយមានជ័យៈ ថ្ងៃអាទិត្យ ៦ រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត អញ្ជើញចុះចែកអំណោយជាស្បៀងអាហាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋរស់នៅតំបន់បិទខ្ទប់ ទីតាំងភូមិបាលេលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំនួន ៤០គ្រួសារ ។

 

ក្នុងនាមរាជរដ្ឋាភិបាល អាជ្ញាធរខេត្ត ក្រុងនឹងបន្តចែកជូនពលរដ្ឋដែលរស់នៅក្នុងតំបន់បិទខ្ទប់ ដោយគ្មានការរើសអើង និន្នាការនយោបាយបក្សពួកណាមួយឡើយ ហើយនឹងធ្វើជាបន្តបន្ទាប់ រាប់ពាន់គ្រួសារបន្តទៀត ។

 

បញ្ជាក់ ៖ ប្រសិនបើបងប្អូនប្រជាពលរដ្ឋណា ដែលមានបញ្ហាខ្វះខាតស្បៀងជាក់ស្តែង សូមទំនាក់ទំនងមកក្រុមការងារតាមសង្កាត់នីមួយៗ ដែលរដ្ឋបាលខេត្តប្រកាសជូនជ្រាបកន្លងមក ដើម្បីដោះស្រាយដោយតម្លាភាព ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *