ប្រជាពលរដ្ឋប្រុស ស្រី ចំនួន០៧នាក់បម្រុងឆ្លងដែនទៅប្រទេសថៃ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងភូមិសាស្ត្រព្រំដែនកម្ពុជា ថៃ !!!
ចេញផ្សាយ ៖ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១
ខេត្តបន្ទាយមានជ័យ ៖ វេលាម៉ោង ០១:៣០នាទី ដោយគោរពបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ សិទ្ឋិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និង លោកវរសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨០៧ កម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនក្រឡចាស់ចំនួន០៧នាក់ដឹកនាំលោកវរសេនីយ៍ទោ ស្រី សំប៊ុន មេបញ្ជាការរងទទួលទិសប៉ុស្តិ៍ក្រឡចាស់ សហការជាមួយកម្លាំងយោធាវរសេនាតូចលេខ១ របស់តំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ បានធ្វើការឃាត់ខ្លួន និង ទប់ស្កាត់ ពលករបម្រុងឆ្លងដែនទៅប្រទេសថៃ សរុបចំនួន ០៧នាក់ ក្នុងនោះស្រី ចំនួន ០៤នាក់ នៅចំណុចគោលដៅលេខបូក (➕) ស្ថិតនៅភូមិ ថ្មរមៀលលិច ឃុំ បន្ទាយឆ្មារ ស្រុក ថ្មពួក ខេត្តបន្ទាយមានជ័យ។ រួចមកបញ្ជូនទៅអោយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបន្ទាយឆ្មារ ដើម្បីអនុវត្តទៅតាមនីតិវិធី ។
ឆ្លៀតក្នុងឱកាសនោះ លោកវរសេនីយ៍ឯក ឡុង សំណាង
សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋ កុំចាញ់បោកមេខ្យល់ ដែលតែងតែបញ្ចុះបញ្ចូល នាំពលករឆ្លងដែនដោយខុសច្បាប់ ទាំងប្រថុយប្រថាន ដោយមិនគិតពីសុខសុវត្ថិភាព និង ខាតបង់ប្រាក់កាសជាបន្តបន្ទាប់ ជាពិសេសសូមបន្តចូលរួមអនុវត្តវិធានការ (៣ការពារ_៣កុំ) ទាំងអស់គ្នា ដើម្បីខ្លួនយើង គ្រួសារយើង និងសង្គមជាតិយើង៕ ដោយៈ លោក ណៃ ថាន និពន្ធនាយករង គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍