អាជ្ញាធរក្រុងប៉ោយប៉ែត និងថ្នាក់ដឹកនាំ យកចិត្តទុកដាក់ ដោយចុះពិនិត្យ ស្ថានភាព ផ្ទាល់ ចុះសួរសុខទុក្ខ ព្រមទាំងនាំយក អំណោយជូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត !!!
ចេញផ្សាយ៖ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១
ក្រុងប៉ោយប៉ែត ៖ ប្រជាពលរដ្ឋ រងគ្រោះទឹកជំនន់ ដែលរង់ផលប៉ះពាល់ ទឹកជំនន់ ហូរស្រង់ ពីប្រទេសថៃ ក្នុង សង្កាត់ផ្សារកណ្តាល និង សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានទទួល ស្បៀងអាហារ ដែលជា អំណោយដ៏ថ្លៃថ្លា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈក្រុមការងារ អាជ្ញាធរមូលដ្ឋាន និង ថ្នាក់ដឹកនាំ ។
នៅព្រឹកថ្ងៃសុក្រ ១ រោច ខែអស្សុជ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ នេះ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារអភិវឌ្ឍន៍ បឹងជង្រុកតេជោឈ្នះឈ្នះ រួមដំណើរដោយលោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត . លោក វសេនីយ៍ឯក សូ ចាន់ណារី មេបញ្ជារនគរបាលការពារព្រំដែនគោក៩១១ . លោកវរៈសេនីយ៍ឯក ហាំវណ្ណៈ មេបញ្ជាការនគបាលការពារ ព្រំដែនគោក៨៩១ ព្រមទាំងមាន ការចូលរួម ពី លោក លោកស្រី អភិបាលរង លោក ចៅសង្កាត់ ក្រុមការងារ សង្កាត់ ភូមិ យុវជន កងកម្លាំង សមត្ថកិច្ច ចម្រុះ បាន ចុះសិក្សា ស្ថានភាពទឹកជំនន់ ដោយផ្ទាល់ដល់ខ្នងផ្ទះប្រជាពលរដ្ឋ ពីព្រោះ ស្ថានភាពទឹកជំនន់ ចំពោះមុខ យើងពិនិត្យឃើញថា មិនមាន ការកើនឡើង នោះទេ ដូច្នេះហើយ ក្រុមការងារ បានប្រជុំ ជាមួយ គណៈបញ្ជាការឯកភាពក្រុងប៉ោយប៉ែតគឺ លោក គាត ហ៊ុល ដោយសម្រេច ត្រូវចុះសិក្សាដោយផ្ទាល់ ដើម្បី ត្រូវចាត់ចែង គ្រួសារណា ត្រូវជម្លៀសទៅទីទួលសុវត្ថិភាព រឺមិនទាន់ ជម្លៀស រង់ចាំពិនិត្យ ស្ថានភាពបន្ត ទៀត ចៀសវាង ជម្លៀស បងប្អូនប្រជាពលរដ្ឋ ទៅ វិញ ទៅមក ណាមួយកាត់បន្ថយ ការជួបជុំ ដែលមានមនុស្សច្រើន ផងដែរ ។
នាឱកាសនោះ អាជ្ញាធរក្រុងប៉ោយប៉ែតបានអញ្ជើញ ចុះ សួរសុខទុក្ខ ពិនិត្យ ស្ថានភាព ទឹកជំនន់ ជាក់ស្តែង ដល់ខ្នងផ្ទះប្រជាពលរដ្ឋ និងនាំយក អំណោយដ៏ថ្លៃថ្លា របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកនេះ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារអភិវឌ្ឍន៍ បឹងជង្រុកតេជោឈ្នះឈ្នះ បានមានប្រសាសន៍ថា អាជ្ញាធរ ថ្នាក់ដឹកនាំ ក្រុមការងារ មិនបាន ទុកប្រជាពលរដ្ឋយើង ចោលនោះទេ សូមបងប្អូន មានការយោគយល់ ពីព្រោះ បច្ចុប្បន្ន អាជ្ញាធរថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ លោក មានការមមាញឹក ខ្លាំងណាស់ ណាមួយ បញ្ហា ជំងឺឆ្លង កូវីដ១៩ អាជ្ញាធរលោកត្រូវ ទប់ស្កាត់ . ត្រូវព្យាបាល . អប់រំណែនាំ ឥឡូវទឹកជំនន់មកដល់ទៀត ដូច្នេះហើយ អាជ្ញាធរលោកត្រូវ ញែកពេលវេលា យ៉ាងសកម្ម ទាំងយប់ទាំងថ្ងៃ ដោយមានម្ចាស់ការរៀងខ្លួន ទៅតាម តួនាទី ដែលថ្នាក់ដឹកនាំ លោកបានប្រគល់ជូន ៕ ដោយៈ លោក ណៃ ថាន និពន្ធនាយករង គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍