ពលករខ្មែរ ប្រុស ស្រីចំនួន៣៧នាក់ បម្រុងលួចឆ្លងដែនខុសច្បាប់ចូលទៅប្រទេសថៃត្រូវបានកម្លាំងរវរសេនាតូចថ្មើរជើងលេខ៥១៣ល្បាតនៅព្រំដែនបានឃាត់ខ្លួន !!!
ចេញផ្សាយ៖ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១
ខេត្តបន្ទាយមានជ័យ ៖ ពលករខ្មែរ ប្រុស ស្រី ចំនួន ៣៧នាក់ បម្រុងលួចឆ្លងដែនទៅរកការងារធ្វើខុសច្បាប់ចូលទៅប្រទេសថៃ ត្រូវបានកំលាំងរវរសេនាតូចថ្មើរជើងលេខ៥១៣ល្បាតនៅព្រំដែនឃាត់ខ្លួនបាន នៅយប់ចូល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នៅជួរមុខតាមខ្សែរបន្ទាត់ព្រំដែន ខ្មែរ-ថៃ នៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
លោក វរសេនីយ៍ទោ យូ សុគន្ធភក្តី មេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១៣បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា លោកបានដឹកនាំកម្លាំង១ក្រុម សហការជាមួយកម្លាំងចម្រុះចុះល្បាតនៅតាមខ្សែរបន្ទាត់ព្រំដែន ខ្មែរ-ថៃ ត្រង់ចំណុច ភូមិសិលាខ្មែរ បានប្រទះឃើញពលករខ្មែរ ចំនួន ៣៧នាក់ ក្នុងនោះមានស្រី ១៨នាក់ ដែលបម្រុងលួចឆ្លងដែនចូលទៅបប្រទេសថៃក្រោយឃាត់ខ្លួនបានហើយប្រគល់ទៅឲ្យកម្លាំងជំនាញ ដើម្បីអនុវត្តទៅតាមច្បាប់ ។
លោកវរសេនីយ៍ទោ យូ សុគន្ធភក្តី បានប្រាប់ឲ្យដឹងបន្តថាពលករទាំង៣៧នាក់ នេះក្រោយពីសួនាំបាននិយាយថាក្រុមខ្លួនបានលួចឆ្លងដែនដោយខុសច្បាប់ ចូលទៅក្នុងទឹកដីថៃ ដើម្បីស្វែងរកការងារធ្វើក្នុងខេត្តផ្សេងៗ ក្រោយពេលឃាត់ខ្លួនកំលាំងយោធាបានឲ្យក្រុមគ្រូពេទ្យជំនាញពិនិត្យសុខភាពពួកគេទាំងអស់គ្នាជាមុន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវី-១៩ ចូលក្នុងសហគមន៍។ពលករទាំងអស់ក្រោយពីក្រុមគ្រូពេទ្យពិនិត្យហើយធ្វើការអប់រំនិងដើម្បីធ្វើចត្តាឡីស័កនៅទីនោះរួចរាល់ហើយឲ្យវិលត្រឡប់ទៅលំនៅដ្ឋានរៀងៗវិញ។
បញ្ជាក់ ៖ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ កុំឲ្យឆ្លងចូលសហគមន៍ កម្លាំងវរសេនាតូចថ្មើរជើងលេខ៥១៣ បានយកចិត្តទុកដាក់អនុវត្តតាមបទបញ្ជាថ្នាក់លើទាំង ៣ទិស ក្នុងខេត្តបន្ទាយមានជ័យ ចាប់ពីទិសអូរនាង ប៉ោយប៉ែត និងទិសម៉ាឡៃ សហការជាមួយកម្លាំងនៅតាមមូលដ្ឋានចេញល្បាតឆែកឆេរត្រួតពិនិត្យជាប្រចាំក្នុងការទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ជាប្រចាំផងដែរ ៕ ដោយៈ លោក ចេង សំខាន់ ទីប្រឹក្សា គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍