កងទ័ពជើងគោកទាំងមូលសូមប្តេជ្ញាគោរពថែរក្សាការពារឱ្យបានដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ ស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋាភិបាលស្របច្បាប់ !!!

កងទ័ពជើងគោកទាំងមូលសូមប្តេជ្ញាគោរពថែរក្សាការពារឱ្យបានដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ ស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋាភិបាលស្របច្បាប់ !!!

មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិត និងឧត្តមគតិស្នេហាជាតិដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ ដើម្បីកំណត់ឱ្យថ្នាក់ដឹកនាំកំពូលៗរបស់ជាតិ ដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមានសញ្ជាតិខ្មែរតែមួយ។

ការមានសញ្ជាតិខ្មែរតែមួយគត់សម្រាប់ថ្នាក់ដឹកនាំកំពូលៗរបស់ជាតិ ដែលជាអ្នកទទួលខុសត្រូវលើជោគវាសនា និងផលប្រយោជន៍ជាតិខ្មែរ ត្រូវហ៊ានលះបង់អ្វីៗគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ និងប្រជាជនខ្មែរ ព្រមទាំងបង្ហាញពីភាពស្មោះត្រង់ចំពោះជាតិ បញ្ចៀសការជ្រៀតជ្រែករបស់បរទេស។

កងទ័ពជើងគោកទាំងមូល សូមប្តេជ្ញាគោរពថែរក្សាការពារឱ្យបានដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ ស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពារដ្ឋធម្មនុញ្ញ ការពាររដ្ឋាភិបាលស្របច្បាប់ ព្រមទាំងសុខសន្តិភាព អធិបតេយ្យជាតិ និងបូរណភាពទឹកដីជាអមតៈ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *