មេបញ្ជាការរង នាយសេនាធិការ កងពលតូចថ្មើរជើងលេខ៥១ អញ្ជើញដឹកនាំកម្លាំងគោរពទង់ជាតិ អប់រំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ !!!

ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ លោកវរសេនីយ៍ឯក ប៉ែន សុគន្ធ មេបញ្ជាការរង នាយសេនាធិការ កងពលតូចថ្មើរជើងលេខ៥១ បានអញ្ជើញដឹកនាំកម្លាំងគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពី លោក មេបញ្ជាការរង កងពល នាយសេនាធិការរង នាយទាហាន នាយទាហានរង និងពលទាហាន តាមបណ្តាការិយាល័យ ផ្នែកជំនាញ និងកងអនុសេនាធំ ចំណុះទីបញ្ជាការកងពល ស្ថិតនៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

បន្ទាប់ពីពិធីគោរពទង់ជាតិ លោក មេបញ្ជាការរង នាយសេនាធិការ កងពល បានបញ្ជាក់យ៉ាងច្បាស់ថា យើងទាំងអស់គ្នាជាកងកម្លាំងនៃកងយោធពលខេមរភូមិន្ទ ជាកម្លាំងដ៏រឹងមាំរបស់រាជរដ្ឋាភិបាលដាច់ខាតត្រូវមានភក្ដីភាពចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ មានតួនាទី និងភារកិច្ចការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារសុខសុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋជាពិសេសការពារ សន្តិភាព ។

លោក មេបញ្ជាការរង នាយសេនាធិការ កងពលតូចថ្មើរជើងលេខ៥១ ក៏បានប្រគល់ភារកិច្ចដល់ក្រុមការងារហ្វឹកហ្វឺន ធ្វើការហ្វឹកហ្វឺនប្រចាំសប្តាហ៍ តាមផែនការរបស់កងពល៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *