ផឹកសុីជាមួយមិត្តភក្តិរហូតស្រវឹងជោគជាំ ជិះម៉ូតូមកវិញធ្លាក់ចូលប្រឡាយទឹក ស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុតែម្ដង !!!

ផឹកសុីជាមួយមិត្តភក្តិរហូតស្រវឹងជោគជាំ ជិះម៉ូតូមកវិញធ្លាក់ចូលប្រឡាយទឹក ស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុតែម្ដង !!!

ភ្នំពេញ ៖ បុរសម្នាក់បើកម៉ូតូក្នុងស្ថានភាពស្រវឹងជោគជាំ បំណងត្រឡប់ទៅកន្លែងស្នាក់នៅវិញ តែជាកម្មអកុសលជិះម៉ូតូទប់លំនឹងខ្លួនឯងមិនបានក៏ជ្រុលធ្លាក់ចូលទៅក្នុងប្រឡាយទឹកបណ្ដាលឲ្យស្លាប់បាត់បង់ជីវិត នៅកន្លែងកើតហេតុតែម្ដង ។ ហេតុការណ៍នេះបង្កឡើងនៅពីវេលាម៉ោង១១:៤៥នាទីថ្ងៃត្រង់ នាថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវបេតុងមួយកន្លែង ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញជនរងគ្រោះមានឈ្មោះ ផេត សង្ហារ ភេទប្រុស អាយុ ៣១ឆ្នាំ មានមុខរបរជាកម្មករ រស់នៅឃុំភ្នំដិន ស្រុកគីរីវង្ស ខេត្តតាកែវ ។

យោងតាមប្រភពព័ត៌មានបានអោយដឹងថា នៅមុនពេលហេតុការណ៍នេះ បុរសខាងលើបានអង្គុយផឹកស្រាជាមិត្តភក្តិ លុះដល់ស្រវឹងជោគជាំ ក៏បានទាញម៉ូតូសេ៊រីគុបជ្រុង ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ ក-3468 កច1 ជិះតាមបណ្ដោយផ្លូវបេតុង ក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញ តែធ្វើដំណើរមិនទាន់បានពាក់កណ្ដាលផ្លូវផងក៏រេចង្កូតធ្លាក់ចូលក្នុងប្រឡាយទឹកលិចថប់ដង្ហើមស្លាប់តែម្តង ។

បច្ចុប្បន្នសមត្ថកិច្ចបានប្រគល់សាកសពជូនបងប្អូនញាតិមិត្តរបស់សពយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយៈកញ្ញា ឡាយ ចាន់ដាលីន និពន្ធនាយក គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *