ជនសង្ស័យចំនួនបីនាក់ ពាក់ព័ន្ធក្នុងករណីអំពើហិង្សានិងលួចម៉ាស៊ីនភ្លើងត្រូវបានកងរាជអាវុធហត្ថឃាត់ខ្លួន !!!

ជនសង្ស័យចំនួនបីនាក់ ពាក់ព័ន្ធក្នុងករណីអំពើហិង្សានិងលួចម៉ាស៊ីនភ្លើងត្រូវបានកងរាជអាវុធហត្ថឃាត់ខ្លួន !!!

ចេញផ្សាយដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍
ខេត្តបន្ទាយមានជ័យ: ដោយគោរពបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ .លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ម្ចាស់បណ្ដឹងមានពីរ ៖
១-ឈ្មោះ￸ ចាន់ ឈួន ភេទប្រុស អាយុ៣៩ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិបាលិលេយ្យ២ សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានដាក់ពាក្យបណ្ដឹងស្ដីពីករណីប្រើហិង្សាមកលើរូបខ្លួន កាលពីវេលាម៉ោង០០និង៣០នាទី ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ ។
២-ឈ្មោះ￸ ឡេង វិបុល ភេទប្រុស អាយុ៣១ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិបាលិលេយ្យ២ សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានដាក់ពាក្យបណ្ដឹងស្ដីពីករណីបាត់ម៉ាស៊ីនភ្លើង ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ទៀតថា ក្រោយពីទទួលបានពាក្យបណ្ដឹងរួច លោកបានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវ និងផ្អែកលើរូបភាពកាមេរ៉ាសុវត្ថិភាពផងនោះ￸ រហូតដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ ទើបឃាត់ខ្លួនបានជនសង្ស័យដែលភិនភាគក្នុងកាមេរ៉ាសុវត្ថិភាពក្នុងសម្មភាពលួចម៉ាស៊ីនភ្លើងនៅចំណុចភូមិមិត្តភាព ហើយបញ្ជូនមកសួរនាំទើបដឹងថា ជនសង្ស័យឈ្មោះ￸ សុខ ពៅ ភេទប្រុស អាយុ៣១ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិមិត្តភាព សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្រើហិង្សាទៅលើជនរងគ្រោះ￸ឈ្មោះ￸ ចាន់ ឈួន បណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ កាលពីវេលាម៉ោង០០និង៣០នាទី ឈានចូលថ្ងៃទី២ ខែតុលា ឆ្នាំ២០២១ ពិតប្រាកដមែនដោយខ្លួនមានគ្នាចំនួន០៣នាក់ បន្ទាប់មកនៅវេលាម៉ោង០២និង១៥នាទី យប់ដដែលពួកគេទាំង០៣នាក់បន្តទៅលួចម៉ាស៊ីនភ្លើងរបស់ជនរងគ្រោះ￸ឈ្មោះ￸ ឡេង វិបុល ហើយយកមករក្សាទុកនៅក្នុងបន្ទប់របស់ពួកខ្លួនជួលស្នាក់នៅក្នុងមិត្តភាព សង្កាត់ និងក្រុងប៉ោយប៉ែត បន្ទាប់មកទៀតក្នុងយប់ដដែលមានមនុស្សចាស់ម្នាក់ពុំស្គាល់ឈ្មោះ￸មកសុំទិញម៉ាស៊ីនភ្លើងនោះ￸ ហើយពួកខ្លួនបានលក់ឱ្យក្នុងតម្លៃ២០,០០០៛(ពីរសែនរៀល) ហើយចែកគ្នាចាយអស់ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ឱ្យដឹងទៀតថា តាមការស្ដាប់ចម្លើយរបស់ជនសង្ស័យ និងមានពាក្យបណ្ដឹង ទើបកម្លាំងជំនាញរបស់លោកកសាងសំណុំរឿងបញ្ជូនមកការិយាល័យព្រហ្មទណ្ឌ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ការផ្ដើមឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងនៅវេលាម៉ោង១៨ និង០៤នាទី ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ ហើយលោកបានរាយការណ៍ជូនលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យផងដែរ ។

បច្ចុប្បន្ន ជនសង្ស័យរូបនេះ￸ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌបញ្ជូនទៅសាលាដំបូងខេត្តហើយនៅរសៀលថ្ងៃចន្ទ ទី០៤ ខែតុលា ឆ្នាំ២០២១នេះ￸ ចំណែកបក្សពួក០២នាក់ទៀតកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតកំពុងធ្វើការស្រាវជ្រាវឃាត់ខ្លួនបន្ត ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *