ខេត្តបន្ទាយមានជ័យ ÷ យោងតាមសេចក្ដីរាយការណ៍របស់កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា នៅថ្ងៃសៅរ៍ ១៥រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព ស ២៥៦៨ ត្រូវនិងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដោយគោរពតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ លោក ឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកវរៈសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតនៅវេលាម៉ោង១៩:០០នាទី បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅ បានចុះល្បាតនៅក្នុងភូមិសាស្រ្តដល់ចំណុចអគារថ្មីស្ថិតនៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
កម្លាំងសមត្ថកិច្ចបានជួបមុខសញ្ញាជនសង្ស័យម្នាក់មានឈ្មោះដូចខាងក្រោម
១.ឈ្មោះចាក់គីត អ៊ុនដេ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិថៃ។
រស់នៅភូមិបាលិលេយ្យ២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
-សម្ភារៈ និងវត្ថុតាង
១.ថ្នាំគ្រាប់ពណ៌ក្រហមមានអក្សរ(WY)ពីលើចំនួន០៣គ្រាប់។
២.លិខិតឆ្លងដែនមួយក្បាល។
៣.អត្តសញ្ញាណសញ្ជាតិថៃមួយ។
បន្ទាប់មកនៅថ្ងៃខែឆ្នាំ ដដែលវេលាម៉ោង២២:០០នាទី ដោយមានការចង្អុលបង្ហាញពី ឈ្មោះចាក់គីត អ៊ុនដេ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិថៃ បានសហការជាមួយសមត្ថកិច្ចបន្តឃាត់ខ្លួនបានជនសង្ស័យចំនួន០៩នាក់/ស្រី០៤នាក់ ជនជាតិថៃ នៅម្តុំបុរីសុខស្រេង(ហែលទឹក) ភូមិបាលិលេយ្យ២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានឈ្មោះ
១.ឈ្មោះសុផាកន បួរសុវណ្ណ ហៅប៉ន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិថៃ។
២.ឈ្មោះធុង ឆៃ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិថៃ។
៣.ឈ្មោះគីត ធីផុប ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិថៃ។
៤.ឈ្មោះសាវ៉ាន់ សាប់ដាវី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិថៃ។
៥.ឈ្មោះចេស សាដា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិថៃ។
៦.ឈ្មោះប៉ាវីឆាត ម៉ារាសាន់ ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិថៃ។
៧.ឈ្មោះផន ភិម៉ុន ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិថៃ។
៨.ឈ្មោះឈុនធីឆាវវងថាំភូ ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិថៃ។
៩.ឈ្មោះផិតទិម៉ា វង់ខាំភូ ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិថៃ។
រួចហើយកម្លាំងយើងសុំធ្វើការត្រួតពិនិត្យបន្ទប់ជួលរបស់ជនសង្ស័យរកឃើញមាន
-សម្ភារៈនិងវត្ថុតាង រួមមានៈ
១.ថ្នាំគ្រាប់ពណ៌ក្រហមមានអក្សរ(WY)ពីលើចំនួន(៩៥៧៦គ្រាប់)។
២.ថ្នាំគ្រាប់ពណ៌ទឹកក្រូចមានអក្សរ(WY)ពីលើចំនួន(១១៣០គ្រាប់)។
៣.ថ្នាំគ្រាប់ពណ៌បៃតងមានអក្សរ(WY)ពីលើចំនួន(៣៨គ្រាប់)។
៤.ម្សៅក្រាមស ថ្លាសង្ស័យជាសារធាតុញៀនចំនួន២៦ថង់។
៥.លិខិតឆ្លងដែនមួយក្បាល។
៥.អត្តសញ្ញាណសញ្ជាតិថៃមួយ។
៦.ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០៣គ្រឿង។
បន្ទាប់មកកម្លាំងក៏បាននាំជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីធ្វើការសាកសួរតាមនីតិវិធី និងបានធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀនលទ្ធផលវិជ្ជមាន(+)ជំនាញសុំធ្វើការឃាត់ខ្លួនជនសង្ស័យដើម្បីកសាងសំណុំរឿងបញ្ជូនតាមនិតិវិធី ៕