លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងកាដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានអញ្ជើញចុះសួរសុខទុក្ខកងកម្លាំងវីរសេនាតូចនគរបាលការពារព្រំដែនគោក និងត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ !!!

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងកាដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានអញ្ជើញចុះសួរសុខទុក្ខកងកម្លាំងវីរសេនាតូចនគរបាលការពារព្រំដែនគោក និងត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ !!!

ក្រុងប៉ោយប៉ែតៈ ព្រឹកថ្ងៃចន្ទ ៨ កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៤ត្រូវនឹងថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២១

 

ក្រោយពីបញ្ជប់ ការពារសន្តិសុខ សុវត្ថិភាព សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញបន្តចុះ ត្រួតពិនិត្យតាមបន្ទាប់ព្រំដែនកម្ពុជា-ថៃ សួរសុខទុក្ខ លើកទឹកចិត្តដល់ កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោក ដែលឈរជើងការពារតាមគោលដៅ និងបានជំរុញឱ្យកម្លាំងទាំងអស់ត្រូវទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និងពង្រឹងវិធានការឱ្យបានតឹងរ៉ឹងចំពោះបងប្អូនប្រជាពលរដ្ឋ ចំណាកស្រុក ដើម្បីចូលរួមទប់ស្កាត់ការ ចម្លងរីករាលដាលនៃជំងឺកូវីដ១៩ និង បានណែនាំដល់កងកម្លាំងទាំងអស់ដែលកំពុងតែឈរជើងនៅទីនោះ ទោះស្ថិតនៅក្នុងស្ថានភាពណាក៏ដោយ ត្រូវពាក់ម៉ាស់ រក្សាគំលាត ព្រោះវាជាកិច្ចការចម្បងដែលត្រូវអនុវត្តដើម្បី ខ្លួនយើង គ្រួសារយើងនិងសង្គមជាតិយើង និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសគោរពអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេច តេជោ នូវវិធានការ ៣ ការពារ ៣ កុំ ឱ្យបានខ្ជាប់ខ្ជួនជានិច្ច ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *