បន្ទាយមានជ័យនឹងរៀបចំពិធីបុណ្យអុំទូកថ្នាក់ខេត្តនាថ្ងៃទី២៦-២៧ ខែតុលានេះ !!!

ខេត្តបន្ទាយមានជ័យ ៖ គណៈកម្មាធិការខេត្តរៀបចំបុណ្យជាតិ-អន្តរជាតិបានសម្រេចរៀបចំពិធីប្រណាំងទូកថ្នាក់ខេត្ត នៅដងស្ទឹងសិរីសោភ័ណ ខាងក្រោយសាកលវិទ្យាល័យជាតិមានជ័យ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២៤។

បន្ថែមពីនេះ រដ្ឋបាលបន្ទាយមានជ័យបានបញ្ជាក់ដែរថា នៅរៀងរាល់រាត្រីចាប់ពីថ្ងៃទី២៤-២៨ ខែតុលា ឆ្នាំ២០២៤ នឹងមានការប្រគំតន្ត្រីសម័យអមដោយការដាក់តាំងស្តង់ផលិតផលខ្មែរ ព្រមទាំងមានការរៀបចំកម្មវិធីផ្សេងៗ នៅបរិវេណសួនតេជោឈ្នះឈ្នះខេត្តបន្ទាយមានជ័យព្រមទាំងមានការ រៀបចំបណ្តែតប្រទីបអង្គភាពរដ្ឋ-វិស័យឯកជន នៅដងស្ទឹងព្រះពន្លា ក្រុងសិរីសោភ័ណ ចាប់ពីថ្ងៃទី២៦ ខែតុលា ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ផងដែរ។

ដោយឡែក ចំពោះពិធីអកអំបុក និងសំពះព្រះខែនឹងរៀបចំនារាត្រីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅបរិវេណសួនតេជោឈ្នះឈ្នះ ខេត្តបន្ទាយមានជ័យ។ ទន្ទឹមនឹងនេះ គណៈកម្មាធិការខេត្ត រៀបចំបុណ្យជាតិ- អន្តរជាតិ បានអំពាវនាវដល់សប្បុរសជនមេត្តាជួយឧបត្ថម្ភគាំទ្រផ្តល់អំណោយ ដូចជា ថវិកា គ្រឿងឧបភោគ បរិភោគ ឬសម្ភារៈផ្សេងៗ ដើម្បីជួយទ្រទ្រង់កម្មវិធីដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ ទទួលបានលទ្ធផលល្អប្រសើរ។ ដោយចំពោះអំណោយទាំងអស់ អាចយកមកប្រគល់ជូនការិយាល័យទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការ អន្តរជាតិនៃទីចាត់ការរដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ រៀងរាល់ថ្ងៃធ្វើការ ឬទំនាក់ទំនងតាមរយៈទូរសព្ទលេខ ០១២៩៦៩៦៧៧, ០១២ ៦៧៣០៨៦, ០១០ ៩៥៥ ៣៦៦, ០៧៨ ២៦៦៨៦៦៕ រាយការណ៍ដោយ៖ លោក ឈុន មករា

You might like

Leave a Reply

Your email address will not be published. Required fields are marked *