ចំនួនអ្នកស្លាប់ដោយសារព្យុះសង្ឃរា មីលតុន នៅសហរដ្ឋអាមេរិកបានកើនឡើងដល់១៦នាក់ ខណៈរាប់លាននាក់គ្មានអគ្គិសនីប្រើប្រាស់ !!!

ចំនួនអ្នកស្លាប់ដោយសារព្យុះសង្ឃរាមីលតុន(Milton) នៅសហរដ្ឋអាមេរិកបានកើនឡើងដល់១៦នាក់ ក្រោយព្យុះសង្ឃរានេះវាយប្រហាររដ្ឋ Florida របស់សហរដ្ឋអាមេរិក នេះបើតាមក្រុមមន្ត្រីបានប្រាប់ទូរទស្សន៍ CBS News ដែលជាដៃគូរសារព័ត៌មាន BBC របស់សហរដ្ឋអាមេរិក ។

ក្រុមអាជ្ញាធរក្នុងតំបន់បាននិយាយថា មនុស្សយ៉ាងហោចណាស់៥នាក់ក្នុងចំណោមអ្នកស្លាប់ទាំងនោះ បានកើតឡើងនៅក្នុងសង្កាត់ សេន លូស៊ី(St Lucie) នៅឆ្នេរសមុទ្រភាគខាងកើត ជាទីដែល ព្យុះកំបុតត្បូងជាង១០បានវាយប្រហារមុនពេលព្យុះសង្ឃរMiltonបានមកដល់កាលពីល្ងាចថ្ងៃពុធ។

ចំនួនអ្នកស្លាប់ផ្សេងទៀតត្រូវបានគេរាយការណ៍នៅទីក្រុងសេន ភីធើស្បើក (St Petersburg) កណ្តាលរដ្ឋ Florida និងនៅសង្កាត់ វ៉ូលូសៀ (Volusia County) ចម្ងាយ ៨០គីឡូម៉ែត្រ ពីទីក្រុង អុកលែនដូ (Orlando) ។

ព្យុះនេះបាននាំមកនូវកម្រិតភ្លៀងធ្លាក់ខ្លាំងរហូតដល់ ៤៥សង់ទីម៉ែត្រ នៅក្នុងតំបន់មួយចំនួន ហើយបានបណ្តាលឱ្យមានការខូចខាត និងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរនៅទូទាំងរដ្ឋ ដោយផ្ទះសម្បែង និងអាជីវកម្មប្រហែល៣ លានខ្នងគ្មានអគ្គិសនីប្រើប្រាស់។

អភិបាលរដ្ឋ Florida លោក Ron DeSantis បានព្រមានថា ទឹកជំនន់នៅតែអាចកើតមាននៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។

លោក DeSantis បាននិយាយថា ទោះយ៉ាងណាក៏ដោយ អ្វីដែលរដ្ឋបានជួបប្រទះគឺ មិនមែនជាសេណារីយ៉ូអាក្រក់បំផុតនោះទេ ។ លោកបានបន្ថែមថា មនុស្សប្រមាណ ៨ ម៉ឺននាក់បានស្នាក់នៅក្នុងជម្រកបណ្ដោះអាសន្នពេញមួយយប់៕ដោយៈBAYON Radio

You might like

Leave a Reply

Your email address will not be published. Required fields are marked *