លោកឧត្តមសេនីយ៍ត្រី វង្ស វិត អញ្ញើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខគ្រួសារសព ឯកឧត្ដម ប៉ាល់ សំអឿន !!!

ខេត្តតបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤លោកឧត្ដមសេនីយ៍ត្រី វង្ស វិត ស្នងការរងផែនការងារធនធានមនុស្សតំណាងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យអមដំណើរជាមួយលោកនាយការិយាល័យបានអញ្ជេីញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្ដម ប៉ាល់ សំអឿនទីប្រឹក្សាជាន់ខ្ពស់នៃរដ្ឋសភានីតិកាលទី៧ និងជាអតីតអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យដែលបានទទួលអនិច្ចកម្ម កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ នៅវេលាម៉ោង ២:១០នាទីយប់ក្នុងជន្មាយុ ៨៥ឆ្នាំដោយជរាពាធ ស្ថិតនៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសដ៏ក្រៀមក្រំនេះផងដែរលោកឧត្ដមសេនីយ៍ត្រី វង្ស វិតបានពាំនាំនូវការចូលរួមរំលែកទុក្ខពីសំណាក់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនិងរូបលោកផ្ទាល់ចំពោះការបាត់បង់ស្វាមី ឳពុក ជីតា ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅប្រកបដោយព្រហ្មវិហារធម៌ ដ៏ល្អប្រពៃចំពោះកូនចៅនាពេលកន្លងមក៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *