ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃសុក្រ (០៤ តុលា) នេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា កូរ៉េខាងជើងនឹងមិនស្ទាក់ស្ទើរក្នុងការប្រើប្រាស់កងកម្លាំងវាយលុកដែលមានទាំងអស់របស់ខ្លួន រួមទាំងអាវុធនុយក្លេអ៊ែរនោះតេ ប្រសិនបើសត្រូវប៉ុនប៉ងប្រើប្រាស់កម្លាំងដើម្បីរំលោភលើអធិបតេយ្យភាពរបស់ប្រទេស។
លោក Kim បានរិះគន់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ចំពោះការគម្រាមបញ្ចប់របបកូរ៉េខាងជើង នៅក្នុងព្រឹត្តិការណ៍ថ្ងៃយោធាមួយកាលពីថ្ងៃអង្គារ ដោយនិយាយថា ការអត្ថាធិប្បាយនោះបង្ហាញយ៉ាងច្បាស់ថា ភាគីណាឱ្យពិតប្រាកដដែលកំពុងបំផ្លាញសន្តិសុខ និងសន្តិភាពក្នុងតំបន់។
KCNA រាយការណ៍ថា លោក Kim បាននិយាយថាប្រធានាធិបតីកូរ៉េខាងត្បូង “អួតអាងពីការប្រឆាំងដ៏លើសលប់នៃសាច់ដុំយោធានៅមាត់ទ្វាររបស់រដ្ឋដែលមានអាវុធនុយក្លេអ៊ែរ ហើយនោះជារឿងហួសចិត្តយ៉ាងខ្លាំង”៕ដោយ៖ Bayon Radio