ក្រុមការងារ អាវុធហត្ថខណ្ឌសែនសុខ ចុះសួរសុខទុក្ខគ្រួសារសមាជិក ដែលមានប្រពន្ធទើបតែសម្រាលកូន !!!

នាព្រឹក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ព្រុំ សក្ដ័ា មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ បានចាត់ក្រុមការងារនាំយកអំណោយចុះសួរសុខទុក្ខគ្រួសារ លោកអនុសេនីយ៍ទោ គុយ​ សុធាវេត​ ជំនួយការអាវុធហត្ថខណ្ឌ ដែលមានប្រពន្ធទើបសម្រាលកូន ហើយកំពុងសម្រាកថែទាំសុខភាពនៅមន្ទីរពេទ្យ។

ក្នុងឱកាសនោះក្រុមការងារបាននាំយកអំណោយមានដូចជា ទឹកសុទ្ធ ០២កេស, ទឹកដោះគោឆៅ ២យួរ រួមនឹងថវិកាមួយចំនួនទៀត ទៅជូនជាអំណោយសួរសុខទុក្ខផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *