កម្លាំងកងរាជអាវុធហត្ថបានបន្តចុះស្រាវជ្រាវដើម្បីចាប់ខ្លួនបក្សពួកពាក់ព័ន្ធ តែពេលចុះទៅដល់ចាប់ច្រឡំប្រជាពលរដ្ឋ មិនមែនជាបក្សពួកជនសង្ស័យឡើយ !!!

កម្លាំងកងរាជអាវុធហត្ថបានបន្តចុះស្រាវជ្រាវដើម្បីចាប់ខ្លួនបក្សពួកពាក់ព័ន្ធ តែពេលចុះទៅដល់ចាប់ច្រឡំប្រជាពលរដ្ឋ មិនមែនជាបក្សពួកជនសង្ស័យឡើយ !!!

ចេញផ្សាយ៖ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនសាធារណជន និងគណនីហ្វេសបុកឈ្មោះ ចុងភៅ មុខស្រស់ ដែលបានបង្ហោះជាវីដេអូឃ្លីប ស្តីពីសកម្មភាពកងកម្លាំងមួយក្រុមស្លៀកពាក់ស៊ីវិលចាប់យុវជនម្នាក់ដែលធ្វើឲ្យប្រជាពលរដ្ឋមានការភ្ញាក់ផ្អើល។

ក្រោមពីទទួលបានព័ត៌មាននេះភ្លាម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត បានបញ្ជាឲ្យលោកអធិការនគរបាលស្រុកខ្សាច់កណ្តាល ស្រាវជ្រាវបំភ្លឺករណីខាងលើ។

ជាលទ្ធផល៖
នៅថ្ងៃសុក្រ ១០រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ លោកអធិការនគរបាលស្រុកខ្សាច់កណ្តាល បានចាត់ឲ្យកម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសន្លុង ចុះស្រាវជ្រាវបំភ្លឹឲ្យដឹងថា៖

ចំពោះសកម្មភាពវីដេអូ ដែលបានផ្សព្វផ្សាយនោះ គឺកម្លាំងកងរាជអាវុធហត្ថស្រុកខ្សាច់កណ្តាល ចុះបង្រ្កាបករណីគ្រឿងញៀន កាលពីថ្ងៃទី៣០.០៩.២០២១ វេលាម៉ោង១២:៤០នាទី ចំណុចភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ហើយឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ ព្រមទាំងដកហូតវត្ថុតាងរួមមាន៖
-ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន០៤កញ្ចប់មធ្យម។

បន្ទាប់មកកម្លាំងកងរាជអាវុធហត្ថបានបន្តចុះស្រាវជ្រាវដើម្បីចាប់ខ្លួនបក្សពួកពាក់ព័ន្ធ តែពេលចុះទៅដល់ចាប់ច្រឡំប្រជាពលរដ្ឋ មិនមែនជាបក្សពួកជនសង្ស័យឡើយ។ ក្រោយពីកើតហេតុហើយកម្លាំងកងរាជអាវុធហត្ថស្រុកខ្សាច់កណ្តាល បានធ្វើការសុំទោសក្រុមគ្រួសារជនរងគ្រោះ និងជនរងគ្រោះផ្ទាល់ផងដែរ។

ក្នុងករណីនេះជនរងគ្រោះ និងក្រុមគ្រួសារមិនមានការប្តឹងផ្តល់លើកម្លាំងកងរាជអាវុធហត្ថស្រុកខ្សាច់កណ្តាលឡើយ។

អាស្រ័យហេតុនេះ សូមសាធារណជន ដែលប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាបជាព័ត៌មាន៕ដោយៈគេហទំព័រ ខេមបូឌាស្តាដេលីញូយ៍.

You might like

Leave a Reply

Your email address will not be published. Required fields are marked *