លោកវរសេនីយ៍ឯក ធិន សុិនដេត បានឧបត្ថម្ភ ឱសថព្យាបាលជម្ងឺ ចំនួន២៤ប្រអប់ ដល់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ !!!
ចេញផ្សាយ៖នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ ២០២១
បន្ទាយមានជ័យ: លោកវរសេនីយ៍ឯក ធិន សុិនដេត ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន បាននាំយកអំណោយជាឱសថ(ថ្នាំបំបាត់ផ្តាសាយ)សម្រាប់ព្យាបាលជម្ងឺចំនួន ២៤ប្រអប់ មកឧបត្ថម្ភដល់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សម្រាប់ផ្គត់ផ្តង់ដល់កងកម្លាំងប្រើប្រាស់ ក្នុងពេលចាំបាច់ឬពេលមានជម្ងឺដង្កាត់ផ្សេងៗ ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត ក៏បានសម្តែងនូវការអំណរគុណចំពោះសណ្តានចិត្តដ៏ល្អរបស់លោក លោកស្រី និងសូមជូនពរនូវពុទ្ធពរ ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និង សូមជៀសផុតពីជម្ងឺទាំងឡាយ ៕ ដោយៈលោក លឿត ប៉ឹប ប្រធានសាខាខេត្តបន្ទាយមានជ័យ គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍.