ផ្សារចិនខ្មៅអាជីករដឹកមកពីបណ្តាខេត្តដាក់លក់នៅពេលយប់នៅសល់ស្អុយរលួយយកមកលក់នៅផ្សារហ៊ុយឡេងម្ចាស់ផ្សារមិនឲ្យលក់ផ្ទុះការតវ៉ា !!!
ខេត្តបន្ទាយមានជ័យ ៖ លោកហ៊ុយឡេង ម្ចាស់ផ្សារហ៊ុយឡេងជោគជ័យ បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា ផ្សារចិនខ្មៅអាជីករដឹកបន្លែគ្រប់មុខយកមកពីបណ្តាខេត្តមកដាក់លក់នៅក្នុងផ្សារពេលម៉ោង១យប់ លុះបន្លែនៅសល់គេមិនទិញស្រាប់អាជីករនោះយកមកលក់នៅផ្សារហ៊ុយឡេងដូចយកសំរាមមកចាក់ក្នុងផ្សារអញ្ចឹងម្ចាស់ផ្សារមិនឲ្យលក់ស្រាប់តែផ្ទុះការតវ៉ានៅមុខសាលាខេត្ត នៅព្រឹក ថ្ងៃទី២៨ ខែកញ្ញាឆ្នាំ ២០២១។
នៅព្រឹក ថ្ងៃទី២៨នោះមានអាជីវករប្រហែល៣០នាក់បានជិះរថយន្តដឹកបន្លែមកឈប់នៅមុខសាលាខេត្តក្នុងនោះមានអាជីវករម្នាក់បានស្រែកខ្លាំងៗសុំឲ្យអភិបាលក្រុងសិរីសោភ័ណជួយអន្តរាគមន៍សម្របសម្រួលដោះស្រាយទំនាស់ពួកខ្លួននៅផ្សារចិនខ្មៅជាមួយលោកហ៊ុយ ឡេង នៅផ្សារហ៊ុយ ឡេង ។
អាជីវករនោះបាននិយាយថា ពួកខ្លួនលក់បន្លែ ផ្លែឈើនៅផ្សារចិនខ្មៅ ប៉ុន្តែមិនអាចយកទៅលក់ឲ្យម៉ូយនៅផ្សារហ៊ុយ ឡេងបានទេ ព្រោះម្ចាស់់់ផ្សារនោះបានហាមឃាត់ ពួកអាជីវករ បានសុំអន្តរាគម៍ លោកអភិបាលក្រុងសិរីសោភ័ណដើម្បីឲ្យពួកខ្លួនអាចចេញ ចូល លក់ដូរនៅផ្សារហ៊ុយ ឡេង ជាធម្មតាទៅមកផង ។
ជាការឆ្លើយតបលោក ហ៊ុយ ឡេង ម្ចាស់ក្រុមហ៊ុន ហ៊ុយ ឡេង ជោគជ័យបានឲ្យដឹងថាលោកបានបើកចិត្តទូលាយនិងយល់ព្រមជាធម្មតាឲ្យអាជីវករផ្សារចិនខ្មៅអាចចេញចូលទិញ លក់ដូរទំនិញក្នុងផ្សារលោកបានម៉ាសេរី ប៉ុន្តែ ទំនិញបន្លែផ្លែឈើត្រូវឆ្លងកាត់ការត្រួតពិនិត្យគុណភាពចាប់ពីម៉ោង១១យប់ដល់ម៉ោង២ រំលងអាធ្រាត្រ ជាមុនសិន បន្លែផ្លែឈើស្លោកស្វិតរញ៉ម ខូចឬអន់សាច់ ស្អុយរលួយ មិនអនុញ្ញាតិឲ្យចូលលក់ដាច់ខាត វានឹងបង្កអោយខូចកេរ្តិ៍ឈ្មោះផ្សាររបស់លោកនិងប៉ះពាល់ដល់ទឹកចិត្តអាជីវករផងដែរ ។
លោកបន្តថាករណីដកហូតតូបឬរានលក់ដូរពីអាជីវករព្រោះតូបគេមិនលក់យកទៅឲ្យអ្នកផ្សេងលក់បន្ត។គួរបញ្ជាក់ថា ផ្សារហ៊ុយ ឡេងមានការត្រួតពិនិត្យទំនិញ អនាម័យតាមរយៈការសហការនឹងមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចឲ្យចូលត្រួតពិនិត្យ ការបង្ការទប់ស្កាត់ការឡើងថ្លៃទំនិញហួសហេតុ ការបង្ការការពារជម្ងឺកូវូដ១៩ ជាដើម ។ រីឯខាងផ្សារចិនខ្មៅវិញ បានបង្កើតឡើងដើម្បីព្យាយាមទាក់ទាញនិងទិញអាជីវករឲ្យចូលទៅលក់ដូរនៅផ្សារខ្លួន តាមរយៈការមិនគិតថ្លៃទឹក ភ្លើង ឈ្នួលកន្លែង ការបញ្ចុះតម្លៃទិញដីនៅជុំវិញផ្សារជាដើម។ហេតុនេះ ទំនងជាមានកម្លាំងជម្រុញពីក្រោយផង ទើបចេះតែមានផ្ទុះការទាស់ទែងរវាងអាជីវករនិងម្ចាស់ផ្សារចិនខ្មៅនិងផ្សារហ៊ុយ ឡេង ។
ចំណែកលោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានសម្របសម្រួលដោះស្រាយបញ្ចប់ជម្លោះលើកនេះ ដោយតម្រូវឲ្យអាជីវករផ្សារចិនខ្មៅមានសិទ្ធិលក់ដូរ ចេញចូលទៅមកផ្សារហ៊ុយ ឡេងបាន ។ ហើយផ្សារទាំង២ ត្រូវសម្អាតអនាម័យ បរិស្ថាន ព្រមអនុវត្តវិធានសុខាភិបាលនិងរាជរដ្ឋាភិបាលទាក់ទិនបង្ការការរីកាលដាលជម្ងឺកូវីដ១៩ ផងដែរ ។លោកហ៊ឹល រ៉ាយ៉ា បន្តថា ករណីបើ អាជីវករផ្សារចិនខ្មៅនាំទំនិញគ្មានគុណភាពមកលក់នៅផ្សារផ្សារហ៊ុយ ឡេង គឺអាជីវករផ្សារចិនខ្មៅជាអ្នកទទួលខុសត្រូវខ្លួនឯង ៕ ផ្សាយដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍