ខេត្តបន្ទាយមានជ័យ: នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
អមដំណើរដោយឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត
បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងជម្រុញដល់កងកម្លាំងនគរបាលទាំងត្រូវពង្រឹងការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់សង្គម គ្រប់គោលដៅដែលខ្លួនទទួលខុសត្រូវ និងគោលដៅសំខាន់ៗ ត្រៀមលក្ខណះសម្បត្តិរួចរាល់ដើម្បីទប់ស្កាត់ក្រុមបង្កចលាចលសង្គម ការពារឱ្យបានដាច់ខាត រាជរដ្ឋាភិបាលស្របច្បាប់ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានឧបត្ថម្ភនូវអង្ករ ចំនួន ១០តោន មី ចំនួន ៥០កេសធំ ត្រីខកំប៉ុង ចំនួន ៥០កេស ទឹកបរិសុទ្ធ ចំនួន ៥០០កេស និងអាវភ្លៀង ចំនួន ៣០០អាវ ដល់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ផងដែរ៕