សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្តែងការហួសចិត្តចំពោះជនឧទ្ទាមក្រៅច្បាប់ម្នាក់ ដែលមានឈ្មោះថា ហៃ វណ្ណា ដែលជាជនអុជអាល និងបះបោរឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសធ្វើបាតុកម្ម ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយជននេះមានចេតនាធំបំផុតគឺចង់ឃើញសេដ្ឋកិច្ចធ្លាក់ក្បាលចុះ ដើម្បីបំពេញមហិច្ឆតារបស់ខ្លួន ខណៈខ្លួននិងក្រុមគ្រួសារកំពុងរស់ស្រណុកសុខស្រួលនៅប្រទេសជប៉ុននោះ ៕ដោយៈBAYON Radio