ក្រសួងព័ត៌មានកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មានជាមួយចិន !!!

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញការប្តេជាចិត្តបន្តកិច្ចសហប្រតិបត្តិការដើម្បីពង្រីកបន្ថែមនូវទំនាក់ទំនងក្នុងវិស័យព័ត៌មានរវាងកម្ពុជា-ចិន ឱ្យកាន់រឹងមាំ។
សេចក្តីបញ្ជាក់នេះបានធ្វើឡើងនៅក្នុងជំនួបរវាងឯកឧត្តម នេត្រ ភក្ត្រា ជាមួយឯកឧត្តម Shi Zhongjun អគ្គលេខាធិការនៃមជ្ឍមណ្ឌលអាស៊ាន-ចិន នៅទីក្រុង Changzhi ខេត្ត Shanxi នៃសាធារណរដ្ឋប្រជាមានិតចិននារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤នេះ។
នៅក្នុងឱកាសនោះដែរឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងអាស៊ាន-ចិន ជាពិសេសរវាងប្រទេសកម្ពុជា-ចិន ដោយផ្តោតលើក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ដែល បានរួមគ្នាបង្កើននូវសមិទ្ធផលជាច្រើននៅក្នុងវិស័យព័ត៌មាន អប់រំ វប្បធម៌ និងពាណិជ្ជកម្ម។
សូមបញ្ជាក់ថា ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំ «សបា្តហ៍អាស៊ាន-ចិន» ហើយកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤នេះ ហើយក៏បានអញ្ជើញទៅទស្សនាពិព័រណ៌ មជ្ឈមណ្ឌលអាស៊ាន-ចិន នៅទីក្រុងចាងស៊ី ខេត្តសាន់ស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន៕MoINFO APP

You might like

Leave a Reply

Your email address will not be published. Required fields are marked *