ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃសុក្រ ៥កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង០៨:០០នាទី នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប អញ្ជើញចូលរួមពិធីសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រមន្រ្តីនគរបាលយុត្តិធម៌ ជូនមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សម ប៊ុនថុន ប្រធានសាលាឧទ្ធរណ៍បាត់ដំបង ឯកឧត្តម បណ្ឌិត នួន សាន អគ្គព្រះរាជអាជ្ញា មហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង។
និងមានការអញ្ជើញចូលរួមពី ឯកឧត្តមប្រតិភូអមដំណើ នៃសាលាឧទ្ធរណ៍បាត់ដំបង ឯកឧត្តមប្រតិភូ នៃសាលាដំបូងខេត្តសៀមរាប អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ លោក-លោកស្រីស្នងការរង លោកនាយការិយាល័យទាំង៣៣ លោកអធិការនគរបាលក្រុង-ស្រុកទាំង១៣ និងមន្រ្តីនគរបាលយុត្តិធម៌ចំនួន៧៦រូបផងដែរ៕