លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត ចាត់តាំងមន្ត្រីក្រោមឱវាទ ចុះអប់រំណែនាំ ម្ចាស់ទីតាំង ដេប៉ូលក់ស្រាបៀរបោះដុំ និងរាយ អោយផ្អាកការលក់ គ្រឿងស្រវឹង និង តាមកញ្ចុះ ភោជនីយន៍ដ្ឋាន កុំឱ្យមានការជួបជុំ ផឹកស៊ី ជួបជុំ !!!
ខេត្តបន្ទាយមានជ័យៈនាថ្ងៃព្រហស្បតិ៍ ៤ កើត ខែពិសាខ ឆ្នាំឆ្លូវ ទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១
ដោយអនុវត្តន៍តាម សារចរាចរណ៍ គោលនយោបាយ របស់ រាជរដ្ឋាភិបាលកម្ពុជា និង បទបញ្ជារ របស់ លោក ឧតន្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅថ្ងៃព្រហស្បតិ៍ ៤ កើត ខែពិសាខ ឆ្នាំឆ្លូវ ទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ នេះ លោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បានចាត់តាំងក្រុមការងារ មន្ត្រី កងរាជអាវុធហត្ថក្រុង ចុះអប់រំណែនាំ ម្ចាស់ទីតាំង ដេប៉ូ លក់ស្រាបៀរបោះដុំ និងរាយ នៅតាម តូបចាបហួយ អោយផ្អាក កាលក់ គ្រឿងស្រវឹង និង តាមកញ្ចុះ ភោជនីយដ្ឋាន មួយចំនួន កុំឱ្យមានការជួបជុំ ផឹកស៊ី គ្នាច្រើន ព្រមទាំងចុះពិនិត្យ តាមវត្តអារាម ស្ថិតនៅក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ដើម្បីចូលរួមចំណែកទប់ស្កាត់ ការជួបជុំ គ្នា ក្នុងគោលបំណង បង្ការ ទប់ស្កាត់ការីករាលដាល នៃជំងឺឆ្លងកូវីដ១៩ ។
ជាមួយគ្នានេះ លោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ក៏បានស្នើសុំ អំពាវនាវ ដល់ បងប្អូន អាជីវករ លក់ដូរ ក៏ដូចជា ម្ចាស់ទីតាំង កញ្ចុះ ភោជនីយដ្ឋាន មួយចំនួន ក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ដែលនៅតាម ភូមិ តូច រឺ ដេប៉ូ ធំ ក្ដីដែល កងកម្លាំង កងរាជអាវុធហត្ថ មិនបានចុះ អប់រំណែនាំ ដល់ទីតាំង សូមចូលរួម អនុវត្តន៍ ទាំងអស់គ្នា ទោះកងកម្លាំងសមត្ថកិច្ច មិនបាន ចុះទៅដល់ជួបផ្ទាល់ ក៏ដោយ ដើម្បី សហគមន៍ និងប្រទេស ជាតិយើង សូមចូលរួមសហការ ទាំង អស់គ្នា ៕ ដោយៈលោក ណៃ ថាន