អបអរសាទក្រុមបាល់ទាត់វ័យចាស់កងយោធពលខេមរភូមិន្ទ ទទួលបានជ័យលាភីលេខ១ក្នុងការប្រកួតដណ្ដើមពានរង្វាន់បាល់ទាត់មិត្តភាព ” ប្រទេសក្នុងតំបន់ឥណ្ឌូចិន ឆ្នាំ២០២៤ ” នៅប្រទេសថៃ…

ប្រទេសថៃ ÷ ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញចំនួន៣ប្រកួត ទទួលបាលជ័យជម្នះទាំង៣ប្រកួត នៅសៀលថ្ងៃឣាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រុមបាល់ទាត់វ័យចាស់កងយោធពលខេមរភូមិន្ទ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ខូវ ឆាយ ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ និងលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បានឈានចូលប្រកួតវគ្គផ្ដាច់ព្រ័ត្រ ជាមួយក្រុមកីឡាករមកពីប្រទេសឡាវ ដើម្បីដណ្ដើមជ័យលាភីលេខ១ និងលេខ២។
ជាលទ្ធផលបញ្ចប់នៃការប្រកួត ក្រុមបាល់ទាត់វ័យចាស់កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា ទទួលបានជ័យលាភីលេខ១
សូមបញ្ជាក់ផងដែរថា ការប្រកួតដណ្ដើមពានរង្វាន់បាល់ទាត់មិត្តភាព ” ប្រទេសក្នុងតំបន់ឥណ្ឌូចិន ឆ្នាំ២០២៤ ” ត្រូវបានរៀបចំឡើងនៅខេត្ត អ៊ុប៊ុនរាចថានី ប្រទេសថៃ លើទីលានវាលស្មៅធម្មជាតិ ស្ថិតក្នុងសកលវិទ្យាល័យ អ៊ូប៊ុនរាចថានី រាចផាត់ ដោយចាប់ពីថ្ងៃទី២០-២១ ខែកក្កដា ឆ្នាំ២០២៤ ដែលមានរយៈពេល២ថ្ងៃ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *