លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដឹកនាំកម្លាំងក្រោមឱវាទនាំយកទូកម៉ាស៊ីនជាច្រើនគ្រឿងចុះល្បាតតំបន់ដែលប្រជាពលរដ្ឋរងការលិចលង់ខ្លាំង !!!
ខេត្តបន្ទាយមានជ័យ: លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានដឹកនាំកម្លាំងនិងមន្ត្រីក្រោមឱវាទនាំយកទូកម៉ាស៊ីនជាច្រើនគ្រឿងចុះល្បាតទៅតំបន់ដែលមានប្រជាពលរដ្ឋរងការលិចលង់ខ្លាំងដោយទឹកជំនន់ ក្នុងក្រុងសិរីសោភ័ណ។
ប្រតិបត្តិការនេះធ្វើឡើង ក្រោយពីទឹកជំនន់ហាក់មានការកើនឡើងខ្លាំងជាងមុនជាបន្តបន្ទាប់ បើកចំនួនទាំងនេះត្រូវបានគេដឹងថាមួយចំនួនគឺបង្កឡើងដោយភ្លៀង និងមួយភាគជាជំនន់ដែលហូរធ្លាក់មកពីប្រទេសថៃ បានធ្វើលំនៅដ្ឋានប្រជាពលរដ្ឋរាប់ពាន់ខ្នងត្រូវបានលិចលង់និងរងផលប៉ះពាល់ មានដូចជា ក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ ស្រុកម៉ាឡៃ ក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដាក់ចេញបទបញ្ជាឱ្យកម្លាំងគ្រប់គោលដៅត្រូវត្រៀម សម្ភារៈ ទូក រថយន្ត ខ្សែ អាវពោង និងឧបករណ៍ផ្សេងៗទៀត ចាំជួយសង្គ្រោះនិងជម្លៀសពលរដ្ឋដែលរងគ្រោះដោយការលិចលង់បញ្ជូនមកទីទួលមានសុវត្ថិភាព។ ពេលនេះកម្លាំងកំពុងជិះទូកល្បាតតាមគោលដៅប្រឈមក្នុងក្រុងសិរីសោភ័ណ ៕