បែកធ្លាយរឿងមន្ត្រី លោក ឈួន សោភា មេគយចល័តតំបន់៥ បើករថយន្តប្រដេញ ចាប់ម៉ូតូ សង្ស័យ ឡើងតាមច្រករបៀង បើកប្រដេញបុកបាក់ជើងម្នាក់ រួចបោះលុយ ប្រាំពាន់ដុល្លារ បិទមាត់បញ្ចប់រឿង !!!
ខេត្តបន្ទាយមានជ័យ៖ យោងតាមប្រភពច្បាស់ការពីប្រជាពលរដ្ឋ និង សមត្ថកិច្ចនគរបាលការពារព្រំដែនគោក
វរសេនាតូចលេខ ៨០៧ បានអោយដឹងថា៖ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ មានមន្ត្រីគយចល័តតំបន់ ៥ បានបេីកបរថយន្ត Lexus RX 350 ពណ៌ស ពាក់ស្លាកលេខ 2AU-6806 ភ្នំពេញ តាមប្រដេញ ម៉ូតូ មួយគ្រឿង មាកស្កុបពី ( Scoopy ) អត់ស្លាកលេខ សង្ស័យម៉ូតូឡើងមកតាមច្រករបៀង អត់បង់ពន្ធនាំចូល បើកដោយបុរសម្នាក់ ទើបក្លាយទៅជាការបង្កហេតុ បើកបុកគៀរ អោយបុរសម្នាក់ បាក់ជើងខាងឆ្វេងម្ខាង នៅចំណុចលើផ្លូវជាតិលេខ ៥៨ អូរកំបុត ភូមិបឹងតាស្រី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
ក្រោយពេលហេតុ ក៏ត្រូវបានសារព័ត៌មានក្នុងស្រុកមួយចំនួន ធ្វើការចុះផ្សាយព្រោងព្រាត ពាក់ព័ន្ធ រិះគន់ រឿងមន្ត្រីគយក្រោមឱវាទ លោក ឈួន សោភា មេគយចល័តតំបន់៥ ផងដែរ ។បន្ទាប់ពីរមានការចុះផ្សាយនៅលើបណ្ដាញ សង្គម ហ្វេសប៊ុក និង គេហទំព័រ TV ONLINE រួចមក ស្រាប់តែបែកធ្លាយ ចេញពីផ្ទៃក្នុងថា លោក ឈួន សោភា បង្ខំចិត្តសម្របសម្រួល ជាមួយក្រុមគ្រួសារជនរង គ្រោះ ដោយលោកជូនប្រាក់ (៥០០០ដុល្លារ ប្រាំពាន់ដុល្លារ) សម្រាប់ថ្លៃសម្រាកព្យាបាលជើងដែលរងរបួស ដើម្បីបញ្ចប់រឿង និង ដើម្បីបន្សាបព័ត៌មាន ដ៏ក្តៅគគុក មួយនេះផងដែរ ។
ទន្ទឹមនឹងនោះ ក៏មានគណនេយ្យ ហ្វេសប៊ុក ឈ្មោះ Bong Long Svay បានបង្ហោះរូបថតគ្រោះថ្នាក់បាក់ជេីង ដោយសរសេរថា ហេតុអ្វីយកជីវិតខ្ញុំមកលេងសេីច ម្ល៉េះ ? ចំណែក ហ្វេសប៊ុកឈ្មោះ Chhin Roth Barca បានសរសេរថា សូមលោកពូ ផែង វណ្ណៈ និង អ្នកសារព័ត៌មានជួយផង គយខេត្តបន្ទាយមានជ័យ។ សារព័ត៌មានជាច្រើននៅខេាត្តបន្ទាយមានជ័យ ត្រូវបានគេបិទព័ត៌មានករណីនេះ ចំណែកជនរងគ្រោះដែលបង្ហោះព័ត៌មាន និងរូបថតជនរងគ្រោះ ក៏បានលុបចេញវិញផងដែរ ។
ជុំវិញករណីខាងលើ សារព័ត៌មានយើងខ្ញុំ មិនអាចសុំការបំភ្លឺពីលោក ឈួន សោភា បានទេដោយខលមិនចូល ហើយអង្គភាពយើងខ្ញុំ រង់ចាំបកស្រាយបំភ្លឺឡើងវិញពីលោក រៀងរាល់ម៉ោងធ្វើការ ពាក់ព័ន្ធរឿងអាស្រូវរបស់លោក ឈួន សោភាប្រធានគយចល័តតំបន់៥ មិនដឹងមានខ្សែបង្អែករឹងមាំធំប៉ុណ្ណានោះទេដែលប៉ុន្មានខែមុន ត្រូវបានថ្នាក់ក្រសួង យករូបលោកទៅអោយអង្គុយ អាន ការសែត លេងៗ ម្ដងរួចមកហើយ ។
គួររំលឹកថា៖ បើទោះបីជា លោក ឈួន សោភា ត្រូវបានថ្នាក់ដឹកនាំក្រសួង យកទៅស្តីបន្ទោសក៏ពិតមែន ក៏ប៉ុន្តែ លោកក៏នៅតែអាចរក្សាតំណែងរបស់ខ្លួនបានដដែល ៕