ខេត្តបន្ទាយមានជ័យ ៖ នៅល្ងាចថ្ងៃទី០៧ ខែកក្កដា ឆ្នាំ ២០២៤ ក្រុមបេះដូងតែមួយដឹកនាំដោយលោក ឈុន ម៉ៅ ប្រធានក្រុមបេះដូងតែរួម ជាមួយនឹងក្រុមការងារបាននាំយកនូវសម្ភារៈ និងអំណោយមួយចំនួន ចែកជូនដល់បងប្អូនដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក សិរីសោភ័ណ ចំនួន៤៥នាក់។
ក្នុងឱកាសនាំយកអំណោយចែកជូនទៅដល់បងប្អូនដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណនោះផងដែរ លោក ឈុន ម៉ៅ ក៏បានធ្វើការជូនពរទៅដល់បងប្អូនដែលកំពុងសម្រាកព្យាបាលសូមទទួលបាននូវការឆាប់ជាសះស្បើយ និងមានសុខភាពល្អ ។ លោកក៏បានបញ្ជាក់ថាក្រុមបេះដូងតែមួយ បង្កើតឡើង គឺដើម្បីចូលរួមជាមួយនឹងការងារមនុស្សធម៌ជួយ ដល់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកផ្សេង ៗ ។ ហើយលោកក៏បានបញ្ជាក់ផងដែរថា សម្ភាៈ និងអំណោយទាំងអស់នេះ គឺជាទឹកចិត្តនៃការចូលរួមរបស់បងប្អូនក្រុមបេះដូងមួយ សម្រាប់ជួយដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាក ដេីម្បីបានដោះស្រាយជីវភាពបានមួយគ្រារ។
នេះមិនមែនជាលើកទីមួយទេ ដែលក្រមការងារបេះដូងតែមួយបាននាំយកអំណោយ មកចែកជូនដល់បងប្អូនដែលសម្រាលព្យាបាលនៅមន្ទីរពេទ្យ បង្អែកសិរីសោភ័ណ។ កន្លងទៅក្រុមបេះដូងតែមួយក៏បានធ្វើការនាំយកអំណោយមនុស្សធម៌ទៅចែកជូនបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក តាមទីវត្តអារាម នៅតាមតំបន់ដាច់ស្រយាល។ ទាំងនេះបញ្ជាក់ឃើញពីការចូលរួមជាមួយនឹងថ្នាក់ដឹកនាំ ក៏ដូចជារាជរដ្ឋាភិបាលក្នុងការជួយដល់បងប្អូនប្រជាពលរដ្ឋដោះស្រាយ ជីវភាពបានមួយគ្រាផងដែរ។
សូមបញ្ជាក់ផងដែរថា បងប្អូនប្រជាពលរដ្ឋដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកសិរីសោភ័ណ ទាំង៤៥ ក្នុងទទួលបានអង្ករមួយការុងតូច, ទឹកសុទ្ធ១យួរ, ទឹកដោះគោឆៅ១យួ ,ត្រីឹខ១យួ , សារង១ , ក្រមា១ គ្រឿង ឧបភោគ បរិភោគ រួមនឹងថវិកាមួយចំនួនផងដែរ៕