សូមឯកឧត្ដម អូន ព័ន្ធ មន្នីរ័ត្ន ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ មេត្តា ដាក់ការស៊ើបអង្កេតរឿងពុករលួយរបស់លោក អ៊ុំ ចាន់រតនា ប្រធានការិយាល័យគយនិងរដ្ឋាករដូង ប្រចាំការនៅចំណុចភូមិអូរដារផងទាន.!!!

 

សូមឯកឧត្ដម អូន ព័ន្ធ មន្នីរ័ត្ន ឧបនាយរដ្ឋមន្រ្តី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ មេត្តា
ដាក់ការស៊ើបអង្កេតរឿងពុករលួយរបស់លោក អ៊ុំ ចាន់រតនា ប្រធានការិយាល័យគយនិងរដ្ឋាករដូង ប្រចាំការនៅចំណុចភូមិអូរដារផងទាន.!!!

ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ក្រុមឈ្មួញដែលរកស៊ីដឹកផ្លែឈើ និង ដឹកទំនិញ គ្រប់ប្រភេទ បានយករថយន្តជិត ១០០ គ្រឿង បិទផ្លូវ និង ប្រមូលផ្តុំគ្នាតវ៉ា នៅមុខ ការិយាល័យគយនិងរដ្ឋាករដូង ស្ថិតក្នុងភូមិអូរដារ ស្រុកកំរៀង ក្បែរច្រកទ្វារអន្តរជាតិដូង បានឡែម បង្កការកកស្ទះ និង បង្កការភ្ញាក់ផ្អើល ទៅដល់ប្រជាពលរដ្ឋអាជ្ញាធរមានសមត្ថកិច្ច និង លោក ភូ ភា អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង ចុះមកជួយសម្របសម្រួល រកដំណោះស្រាយជូនក្រុមឈ្មួញ រវាង លោក ប្រធានការិយាល័យគយនិងរដ្ឋាករដូង។

មូលហេតុ៖ ដែលក្រុមឈ្មួញ រកស៊ីដឹកផ្លែឈើ និង ដឹកទំនិញគ្រប់ប្រភេទ តាមរថយន្ត សាំយ៉ុង.រថយន្តកូរ៉េ ពីរតោនកន្លះ លើកគ្នាមកតវ៉ា គឺ ដោយសារតែ ខាង ការិយាល័យគយនិងរដ្ឋាករដូង ដែលមានលោក អ៊ុំ ចាន់រតនា ជាប្រធានគយ ប្រើអោយកូនចៅក្រោមឱវាទទារបង់ពន្ធ ពីក្រុមឈ្មួញ យកថ្លៃកប់ពពក។

ក្រុមឈ្មួញទាំងនោះបាន អោយសារព័ត៌មានក្នុងស្រុកជាច្រើនស្ថាប័នដឹងថា៖
សព្វថ្ងៃលោក អ៊ុំ ចាន់រតនា កំពុងប្រើអំណាចរបស់ខ្លួន គាបសង្កត់ ជាន់ ក បោចរោម ដកស្លាប ក្រុមរបស់គាត់ ដោយតម្រូវអោយបង់ប្រាក់ ក្បាលឡាន ក្នុងមួយរថយន្តសាំយ៉ុង (២០ ម៉ឺនរៀល) សម្រាប់រថយន្តខ្នាត ពីរតោនកន្លះ តម្រូវអោយបង់ប្រាក់ (មួយលានពីរសែនរៀល) ដោយពុំមានចេញ វិក័យប័ត្រ អោយឡើយ។

ក្រុមឈ្មួញទាំងនោះបានបន្តអោយដឹងថា៖ កាលពីដើមឡើយ បង់ជាធម្មតា គឺក្នុងមួយរថយន្តសាំយ៉ុង ខាង ការិយាល័យគយនិងរដ្ឋាករដូង តម្រូវអោយបង់ប្រាក់ក្បាលឡាន (៣ ម៉ឺនរៀល ទៅ ៤ ម៉ឺនរៀល) សម្រាប់រថយន្តខ្នាត ពីរតោនកន្លះ តម្រូវអោយបង់ប្រាក់ (១០ម៉ឺនរៀលទៅ១៥ម៉ឺនរៀល) តែ ពុំមានចេញ វិក័យប័ត្រ អោយដដែល ។

សូមបញ្ជាក់ផងដែរថា៖ បន្ទាប់ពីលោក ភូ ភា អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបងដឹកនាំក្រុមឈ្មួញទាំងនោះ ចូលទៅក្នុង ការិយាល័យគយនិងរដ្ឋាករដូង ដើម្បីរកដំណោះស្រាយ ឈ្នះ ឈ្នះ របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាលទ្ធផល គឺលោក អ៊ុំ ចាន់រតនា ប្រធានការិយាល័យគយនិងរដ្ឋាករដូង សម្រេចអោយក្រុមឈ្មួញរកស៊ីដឹកផ្លែឈើ និងដឹកទំនិញគ្រប់ប្រភេទ បង់ពន្ធលើក្បាលរថយន្ត សាំយ៉ុង ជាធម្មតាវិញ ក្នុងមួយគ្រឿង ក្នុងមួយជើងសារ តម្រូវអោយបង់ប្រាក់ ៥ ម៉ឺនរៀល រយៈពេលមួយខែ និង បានបន្តអោយដឹងថា៖ សម្រាប់គោលការស្នើសុំរបស់បងប្អូន ខាងលោកនិងធ្វើពាក្យស្នើសុំទៅថ្នាក់លើសិន បើខាងថ្នាក់លើសម្រេចអោយបង់ពន្ធបែបណានោះ ចាំនិយាយគ្នាពេលក្រោយបន្តទៀត។

ជុំវិញករណីខាងលើ ប្រជាពលរដ្ឋសូមសំណូមពរទៅដល់ ឯកឧត្ដម អូន ព័ន្ធ មន្នីរ័ត្ន ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ មេត្តាដាក់ការស៊ើបអង្កេតពីរឿងពុករលួយរបស់លោក អ៊ុំ ចាន់រតនា ប្រធានការិយាល័យគយនិងរដ្ឋាករដូង ប្រចាំការនៅចំណុចភូមិអូរដារ ស្រុកកំរៀង ខេត្តបាត់ដំបង នេះផងទាន ព្រោះ លោក អ៊ុំ ចាន់រតនា រួមនិងកូនចៅក្រោមឱវាទ កំពុងប្រមូលលុយពីក្រុមឈ្មួញដែលរកស៊ីដឹកផ្លែឈើ និង ទំនិញគ្រប់ប្រភេទ ចេញពីប្រទេសថៃ តាមច្រកទ្វារអន្តរជាតិដូង បានឡែម ទាថ្លៃកប់ពពក តាមតែអំពើចិត្ត ដោយពុំមានចេញ វិក័យប័ត្រ ជូនក្រុមឈ្មួញទាំងនោះទេ ធ្វើអោយបាត់បង់ថវិការចូលរដ្ឋ រាប់ម៉ឺនដុល្លារ ក្នុងមួយខែៗ។

ជាពិសេស សូមសំណូមពរទៅដល់ ឯកឧត្ដមទេសរដ្ឋមន្រ្តី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ(ACU)មេត្តាដាក់ការស៊ើបអង្គេតទៅលើលោក អ៊ុំ ចាន់រតនា ប្រធានការិយាល័យគយនិងរដ្ឋាករដូង ពីរឿងពុករលួយស្របច្បាប់ ក្រៅប្រព័ន្ធនេះផងទាន ៕

ដោយ: ឡាយ សុជាតិ ចាងហ្វាងការផ្សាយ

You might like

Leave a Reply

Your email address will not be published. Required fields are marked *