លោកឧត្តមសេនីយ៍ទោឈឿនសុចិត្តស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបានអញ្ជើញចុះត្រួតពិនិត្យបណ្ដាប៉ុស្តិ៍នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល !!!

 

លោកឧត្តមសេនីយ៍ទោឈឿនសុចិត្តស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបានអញ្ជើញចុះត្រួតពិនិត្យបណ្ដាប៉ុស្តិ៍នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល !!!

 

ខេត្តកណ្ដាលៈរសៀលថ្ងៃអង្គារ ២កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១

ដោយមានការយកចិត្តទុកដាក់របស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចុះត្រួតពិនិត្យគោលដៅហាមឃាត់ការធ្វើដំណើរ ចេញ-ចូល របស់ប្រជាពលរដ្ឋ ឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយជាបណ្តោះអាសន្ន ក្នុងភូមិសាស្រ្តស្រុកពញាឮ ខេត្តកណ្តាល ចំនួនពីរគោលដៅ រួមមាន៖

-​គោលដៅទី១​: ផ្លូវជាតិលេខ៦១​ ​ចំណុចមុខសាលាឃុំកោះចិន​ ស្ថិតក្នុងភូមិថ្នល់បត់​ ឃុំកោះចិន​ ស្រុកពញាឮ​ ខេត្តកណ្តាល​ ជាប់ព្រំប្រទល់ស្រុកបាធាយ ខេត្តកំពង់ចាម​។

-​គោលដៅទី២: ផ្លូវជាតិលេខ៥​ ​ចំណុចមុខសាលាវិទ្យាល័យទេពប្រណម្យ​ ស្ថិតក្នុងភូមិទេពប្រណម្យ​ ឃុំវិហារលួង​ ស្រុកពញាឮ​ ខេត្តកណ្ដាល​ ជាប់ព្រំប្រទល់ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

អនុវត្តន៍តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ពីខេត្តមួយទៅខេត្តមួយជាបណ្តោះអាសន្ន សម្រាប់រយៈពេល ១៤ (ដប់បួន) ថ្ងៃ គិតចាប់ពីម៉ោងសូន្យនៃថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពីភូមិសាស្រ្តនៃខេត្តមួយ ទៅភូមិសាស្រ្ត នៃខេត្តមួយទៀត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *