លោក វរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដាក់បទបញ្ជាឲ្យ កម្លាំងនៃប៉ុស្តិ៍នគរបាល ចុះល្បាតមេីលនិងទ្រោលសភាពការណ៍តាមភូមិសាស្រ្តក្នុងសង្កាត់អូរជ្រៅ !!!

ខេត្តបន្ទាយមានជ័យ ៖ ដោយយោងតាមបទបញ្ជាដ៏តឹងរឹងនិងហ្មត់ចត់របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បញ្ជាឲ្យកម្លាំងចុះល្បាតមេីលអំពីបញ្ហាអសន្តិសុខ ក្មេងទំនេីង និងអំពេីដែរបង្ករឲ្យមានព្យសនកម្មក្នុងសង្គមតាមបទបញ្ជាកណ្តាប់ដៃដែករបស់លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យកម្លាំងទាំងអស់ត្រូវចុះបង្រ្កាបអន្តរាគមន៍ភ្លាមៗ ឲ្យបានទាន់ពេលវេលា។

លោក វរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដាក់បទបញ្ជាឲ្យ កម្លាំងនៃប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅ ដឹកនាំដោយ លោក វរសេនីយ៍ត្រី ប៊ុន ឆាយដែន ឲ្យចុះល្បាតមេីលនិងទ្រោលសភាពការណ៍តាមភូមិសាស្រ្តក្នុងសង្កាត់អូរជ្រៅ។

វេលាម៉ោង១២:០០ នាទីយប់រំលងអាធ្រាទកម្លាំងនៃប៉ុស្តិ៍នគរបាលរដ្ឋាបាលអូរជ្រៅបានប្រទះឃើញមុខសញ្ញាក្មេងទំនើងចំនួន៥ក្រុម បានប្រមូលផ្តុំគ្នា ដើរលេងពេលរាត្រី ក្នុងនោះមានចំនួន១៤នាក់ និងដកហូតបានម៉ូតូHONDA DREAM គ្មានស្លាកលេខចំនួន០៥គ្រឿង។

បច្ចុប្បន្ន ៖ ក្មេងទំនើងទាំង១១នាក់ មានសារធាតុញៀនត្រូវបានឃាត់ខ្លួន សួរនាំនិងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យធ្វេីការតាមនីតិវិធីបន្ត ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *