លោក​ Putin​ ត្រួតពិនិត្យ​ការ​ធ្វើ​សមយុទ្ធ​ធំៗ​ មុន​ការ​បោះ​ឆ្នោត​សភា​ !!!

លោក​ Putin​ ត្រួតពិនិត្យ​ការ​ធ្វើ​សមយុទ្ធ​ធំៗ​ មុន​ការ​បោះ​ឆ្នោត​សភា​ !!!


ចេញផ្សាយ៖ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១
MOSCOW,​ (Reuters)​ -​ នៅ​ថ្ងៃ​ច័ន្ទ​ ប្រធានាធិបតី​រុ​ស្ស៊ី​ Vladimir​ Putin​ បាន​ត្រួតពិនិត្យ​ការ​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​ដ៏​ធំ​ជាមួយ​ប្រទេស​ Belarus​ មុន​ការ​បោះ​ឆ្នោត​សភា​នៅ​ចុង​ស​ប្តា​ហ៍​នេះ​ ខណៈ​ដែល​ប្រទេស​ Poland​ ដែល​ជា​សមាជិក​ណា​តូ​បាន​សម្តែង​ការ​ព្រួយបារម្ភ​ចំពោះ​សមយុទ្ធ​នេះ​ ។​

​ការ​ធ្វើ​សមយុទ្ធ​ដោយ​បាញ់​គ្រាប់​ពិត​ប្រទេស​ “​ Zapad-2021″​ នឹង​បន្ត​រហូត​ដល់​ថ្ងៃ​ព្រហស្បតិ៍​នៅ​ទីតាំង​ជា​ច្រើន​ក្នុង​ប្រទេស​រុ​ស្ស៊ី​ និង​ប្រទេស​ Belarus​ ដែល​ជា​អតីត​សហភាព​សូ​វៀត​ ហើយ​ទីតាំង​ខ្លះ​នៅ​ជិត​ព្រំដែន​ប្រទេស​ដែល​ជា​សមាជិក​ណា​តូ​ ។​ ប្រទេស​ទាំង​ពី​បាន​បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​នៅ​បណ្តា​ប្រទេស​ជិតខាង​ដូច​ជា​អ៊ុយ​ក្រែ​ន​ជាដើម​ ។​

​ក្រសួងការពារជាតិ​រុ​ស្ស៊ី​បាន​និយាយ​ថា​ សមយុទ្ធ​កាលពី​ថ្ងៃ​ចន្ទ​ ផ្តោត​លើ​ការ​ទប់ទល់​នឹង​ការ​វាយប្រហារ​ របស់​កងកម្លាំង​សត្រូវ​ ។​ នៅ​តំបន់​អាក់​ទិ​ក​ កង​នាវាចរ​ និង​ទ័ពអាកាស​ភាគ​ខាងជើង​របស់​ប្រទេស​រុ​ស្ស៊ី​បាន​ហ្វឹកហាត់​ដើម្បី​វាយលុក​ ដែល​ការ​ហ្វឹកហាត់​នេះ​នៅ​ជិត​ព្រំដែន​របស់​ខ្លួន​ជាមួយ​ប្រទេស​ន័​រ​វែ​ស​ ។​

​ប្រធានាធិបតី​រុ​ស្ស៊ី​លោក​ Putin​ បាន​និយាយ​ថា​ សមយុទ្ធ​ដែល​ក្រសួងការពារជាតិ​និយាយ​ថា​មានការ​ចូលរួម​ពី​បុគ្គលិក​ចំនួន​ ២០០.០០០​ នាក់​ ក៏​ដូច​ជា​យន្តហោះ​ចំនួន​ ៨០​ គ្រឿង​ ឧទ្ធម្ភាគចក្រ​ និង​រថក្រោះ​ជិត​ ៣០០​ គ្រឿង​ មិន​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ប្រឆាំង​នឹង​ប្រទេស​ណាមួយ​ឡើយ​ ហើយ​បាន​ហៅ​សមយុទ្ធ​នោះ​ថា​ ជា​ការ​ឆ្លើយ​តប​ចាំបាច់​ចំពោះ​ការ​បង្កើន​សកម្មភាព​របស់​ណា​តូ​នៅ​ជិត​ព្រំដែន​ប្រទេស​រុ​ស្ស៊ី​ និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ ។​

​មេដឹកនាំ​រុ​ស្ស៊ី​រូប​នេះ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ Nizhny​ Novgorod​ ខាងកើត​ទីក្រុង​ម៉ូ​ស្គូ​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​លោក​ Sergei​ Shoigu​ ដែល​ជា​សម្ព័ន្ធមិត្ត​នយោបាយ​ជិត​ស្និទ្ធ​ដើម្បី​ពិនិត្យ​មើល​សមយុទ្ធ​ដែល​កំពុង​ធ្វើ​ឡើង​នៅ​ទីនោះ​ ។​

​ប្រទេស​រុ​ស្ស៊ី​នឹង​រៀបចំ​ការ​បោះ​ឆ្នោត​សភា​នៅ​ថ្ងៃ​ទី​ ១៧-១៩​ ខែកញ្ញា​។​ គណបក្ស​ United​ Russia​ ដែល​កំពុង​កាន់​អំណាច​ដែល​គាំទ្រ​ប្រធានាធិបតី​លោក​ Putin​ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ទទួល​បាន​ជ័យជម្នះ​ បើ​ទោះបីជា​ប្រជាប្រិយភាព​របស់​គណបក្ស​ធ្លាក់​ចុះ​ក៏​ដោយ​ ។​

​អង្គការ​ណា​តូ​បាន​ចោទប្រកាន់​រុ​ស្ស៊ី​ថា​បាន​ចល័ត​ទ័ព​ដោយ​មិន​បាន​រាយការណ៍​កាលពី​ពេល​កន្លង​ទៅ​បាន​និយាយ​ថា​ ខ្លួន​នឹង​ឃ្លាំមើល​ការ​ធ្វើ​សមយុទ្ធ​នេះ​យ៉ាង​ដិត​ដល់​។​ មន្ត្រី​ណា​តូ​ក៏​បាន​ព្រមាន​ដែរ​ថា​ សមយុទ្ធ​នេះ​បង្កើន​ហានិភ័យ​ ឬ​ការ​យល់​ខុស​ដែល​អាច​បណ្តាល​ឲ្យ​មាន​វិបត្តិ​ ។​

​រដ្ឋមន្ត្រី​ការ​បរទេស​ប៉ូ​ឡូញ​លោក​ Zbigniew​ Rau​ បាន​និយាយ​ថា​ “​នៅ​ពេល​ដែល​ប្រទេស​នីមួយៗ​មាន​សិទ្ធិ​ធ្វើ​សមយុទ្ធ​យោធា​ តម្លាភាព​មាន​ដែន​កំណត់​ បរិបទ​នៃ​សមយុទ្ធ​កាន់តែ​ធំ​ និង​អម​ដោយ​សកម្មភាព​ដែល​មាន​បំណង​ច្រើន​រួម​គ្នា​ ការ​ព្រួយបារម្ភ​របស់​យើង​កាន់តែ​កើនឡើង​”​ ៕
ដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍
www.cambodiastardailynews.com

You might like

Leave a Reply

Your email address will not be published. Required fields are marked *