ក្រុងប៉ោយប៉ែត ÷ យ៉ាងហោចណាស់ផ្ទះប្រជាពលរដ្ឋចំនួន ២ ខ្នងបន្ទប់ជួល ១៣ បន្ទប់ត្រូវបានអគ្គីភ័យលេបត្របាក់ ខ្ទេចខ្ទីហើយរងផលប៉ះពាល់ចំនួន ៦ បន្ទប់ថែមទៀត ករណីអគ្គីភ័យឆាបឆេះនេះបានកើតឡើងនៅវេលាម៉ោង ៧និង ០០នាទី ថ្ងៃទី ១៣មេសាឆ្នាំ២០២៤ ស្ថិតក្នុងភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បើតាមការបញ្ជាក់ពី លោក វ៉ា ជឹមណារ៉េត ចៅសង្កាត់អូរជ្រៅបានឲ្យដឹងថា កម្លាំងសមត្ថកិច្ចនិងអាជ្ញាធរបានរួមគ្នាយ៉ាងសស្រាក់សស្រាំជួយពន្លត់អគ្គីភ័យជូនបងប្អូនប្រជាពលរដ្ឋក្នុងរយៈពេល ៤១នាទីទើបគ្រប់គ្រងស្ថានការណ៍បាន ហើយកងកម្លាំងនិងអាជ្ញាធរចូលរួមជួយពន្លត់អគ្គីភ័យជូនប្រជាពលរដ្ឋនេះរួមមាន ៖
១ / អាជ្ញាធរក្រុងនិងសង្កាត់មេភូមិអនុភូមិប្រជាការពារ
២ /កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតកម្លាំងក្រុងប៉ោយប៉ែត
៣ /កំលាំង កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត
៤/ កំលាំង សឹករងក្រុងប៉ោយប៉ែត
៥ / កំលាំយោធាកងពល ៥១
៦/ កម្លាំងនគរបាលការពារព្រំដែនគោក៨៩១និង ៩១១ក្នុងការពន្លត់អគ្គីភ័យនេះ ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ៦ គ្រឿង
១ / រថយន្តពន្លត់អគ្គីភ័យរបស់រដ្ឋបាលក្រុងប៉ោយប៉ែតមួយគ្រឿង
២ / រថយន្តពន្លត់អគ្គីភ័យអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតមួយគ្រឿង
៣ / រថយន្តពន្លត់អគ្គីភ័យអធិការដ្ឋាននគរបាលស្រុកអូរជ្រៅមួយគ្រឿង
៤ / រថយន្តពន្លត់អគ្គីភ័យក្រុមហ៊ុន ហ្គែ្រនដាយម៉នមួយគ្រឿង
៥ / រថយន្តពន្លត់អគ្គីភ័យ ក្រុមហ៊ុនត្រូពីការណា មួយគ្រឿង
៦ / រថយន្តពន្លត់អគ្គីភ័យស្ម័គ្រចិត្តមួយគ្រឿងហើយប្រើប្រាស់ទឹកអស់ចំនួន ៧ ឡានទើបគ្រប់គ្រងស្ថានការណ៍ភ្លើងបានរួចរាល់ជូនប្រជាពលរដ្ឋក្នុងពេលវេលាម៉ោង ០៨និង០០នាទី ។
លោក វ៉ា ជឹមណារ៉េត បានបញ្ជាក់ឲ្យដឹងទៀតថាក្រោយពីបានទប់ស្កាត់នូវការពន្លត់អគ្គីភ័យរួចរាល់ក្នុងនោះបងប្អូនប្រជាពលរដ្ឋរងផលប៉ះពាល់ចំនួន ១៩គ្រួសារត្រូវបានលោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែតនិងក្រុមការងារចុះជួយសង្កាត់អូជ្រៅបានផ្ដល់ជូននូវអំណោយដូចជាសម្ភារៈប្រើប្រាស់ជូនបងប្អូនដែលរងផលប៉ះពាល់ដោយសារអគ្គីភ័យឆាបឆេះ រួមមានអង្ករ ២៥គីឡូក្រាម ÷
កន្ទេល១ , មុង១ , ភួយ១ , សារ៉ុង១
ហើយក្នុងនេះអាជ្ញាធរនិងក្រុមការងារចុះជួយសង្កាត់អូរជ្រៅកំពុងតែរៀបចំរកចានឆ្នាំងប្រគល់ជូនបងប្អូនប្រជាពលរដ្ឋបន្ថែមទៀត ។
ក្នុងនេះផងដែរក្រុមការងារចុះជូយសង្កាត់អូរជ្រៅបានមានពាក្យផ្ដាំផ្ញើនិងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋសូមឲ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នក្នុងរដូវរាំងស្ងួតនេះគឺងាយនឹងមានអគ្គីភ័យឆាបឆេះខ្លាំងណាស់ សូមប្រុងប្រយ័ត្នទាំងអស់គ្នា ៕