ជនសង្ស័យចំនួនបីនាក់ ពាក់ព័ន្ធ រក្សាទុកនិងជួញដូរគ្រឿងញៀនត្រូវបានសមត្ថកិច្ចឃាត់ខ្លួន !!!

ជនសង្ស័យចំនួនបីនាក់ ពាក់ព័ន្ធ រក្សាទុកនិងជួញដូរគ្រឿងញៀនត្រូវបានសមត្ថកិច្ចឃាត់ខ្លួន !!!

ចេញផ្សាយ៖ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១
ខេត្តកណ្ដាល៖ក្រោមការបញ្ជាដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមធ្វើការឆ្លើយតប ទៅនឹងប្រជាពលរដ្ឋ ដែលសុំមិនបញ្ចេញឈ្មោះ បានរាយការណ៍ក្នុងប្រអប់សារផេកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល មានខ្លឹមសារថា៖ សួស្ដីបង សូមជួយ បញ្ជាដល់ថ្នាក់ក្រោម ឲ្យពួកគាត់មើលក្នុងតំបន់ នៅក្នុងឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល បន្តិចមកបង ចរាចរណ៍គ្រឿងញៀនតំបន់ខ្ញុំគឺសកម្មណាស់បង គ្មានចំណាត់ការពីលោកពូមេប៉ុស្តិ៍បន្តិចសោះ ជាពិសេសក្នុងភូមិសំរោងខ្ញុំតែម្ដង លក់គ្រឿងញៀនដូចលក់ត្រីនៅក្នុងផ្សារហើយបង។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ដោយមានការចង្អុលបង្ហាញពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ អធិការដ្ឋាននគរបាលស្រុកស្អាងបានបំភ្លឺឲ្យដឹងថា កន្លងមកផ្នែកជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ បានខិតខំបង្រ្កាបគ្រឿងញៀននៅក្នុងឃុំក្រាំងយ៉ូវ យ៉ាងសស្រាក់សស្រាំផងដែរ ដោយក្នុងឆ្នាំ២០២១ នេះប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ ធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន១០ ករណី ឃាត់ខ្លួនជនសង្ស័យសរុប ចំនួន១៣នាក់(ប្រុស) កសាងសំណុំរឿងចាត់ការតាមនីតិវិធី។

ដោយឡែក នៅចំណុចភូមិសាស្រ្ដភូមិសំរោងវិញ នៅឆ្នាំ២០២១ ក្នុងត្រីមាសទី២ នេះផងដែរ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលក្រាំងយ៉ូវ ធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀននៅចំណុចភូមិសំរោង បានចំនួន០២ករណី ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ប្រុស ដកហូតគ្រឿងញៀនប្រភេទម៉ាទឹកកកបានចំនួន០៣កញ្ចប់តូច និងទូរស័ព្ទដៃម៉ាកអុិនចុចពិលចំនួន០១គ្រឿង ក្នុងនោះ៖

+ករណីទី១:
-ករណី ៖ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក)
.កើតហេតុ ៖ថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១០និង០នាទី ។
.នៅចំណុច ៖ លើផ្លូវលំសិត្ថនៅភូមិ សំរោងឃុំ ក្រាំង យ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។
ជនសង្ស័យ ៖ ចំនួន០២នាក់
១ / ឈ្មោះ អាន សុវណ្ណ ហៅ វណ្ណ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ ទួលសាលា ឃុំ ស្អាងភ្នំ ស្រុកស្អាង ខេត្ត កណ្តាល (ឃាត់ខ្លួន)
២/ ឈ្មោះ យ៉ាន យុទ្ធ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិ ពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្ត កណ្តាល។
***វត្ថុតាងចាប់យករួមមាន៖
១ /ម្សៅក្រាមពណ៌សថ្ល សង្ស័យជាគ្រឿងញៀន (ម៉ាទឹកកក )ចំនួន០១កញ្ចប់តូច
២/ទូរស័ព្ទចំនួន១គ្រឿងម៉ាក អ៉ិនចុចពិល។

+ករណីទី២:
-ករណី ៖ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក)
-កើតហេតុថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៥ និង៣០នាទី ។
-នៅចំណុច ៖ រោងចាំចំការ មិនស្គាល់ម្ចាស់ស្ថិតនៅ ភូមិ សំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។
***ជនសង្ស័យ ៖ចំនួន០១នាក់ (ឃាត់ខ្លួន )
.ឈ្មោះ ធូ ចាន់ថន ភេទប្រុស អាយុ២១ ឆ្នាំនៅ ភូមិទួលក្រូច ឃុំក្រាំងយ៉ូវ ស្រុកស្អាងខេត្តកណ្តាល ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ ។
***វត្ថុតាងចាប់យករួមមាន៖
១ / ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសាធាតុញៀន(ម៉ាទឹកកក) ចំនួន ០២កញ្ចប់តូច។

ចំពោះមុខសញ្ញាដែលនៅសេសសល់បន្ទាប់ពីមានប្រជាពលរដ្ឋផ្ដល់ព័ត៌មានក្នុងផេករបស់ស្នងការដ្ឋានខេត្តកណ្ដាល កម្លាំងអធិការដ្ឋាននគរបាលស្រុកស្អាង និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ សហការជាមួយកម្លាំងជំនាញពាក់ព័ន្ធ បន្តសកម្មភាពស្វែងរកមុខសញ្ញាចាស់ មុខសញ្ញាថ្មី និងមុខសញ្ញាទើបចេញព័ពន្ធនាគារ ធ្វើការបង្ក្រាបជាបន្តបន្ទាប់ដូចភ្លៀងរលឹម។

អាស្រ័យហេតុនេះ សូមសាធារណជន ដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមមេត្តាជ្រាប៕ ដោយៈកញ្ញា ឡាយ ចាន់ដាលីន និពន្ធនាយក
គេហទំព័រ ខេមបូឌាស្តាដេលីwww.cambodiastardailynews.com

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *