ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃសៅរ៍ ទី០៩ ខែមីនា ឆ្នាំ២០២៤នេះ បន្ទាប់ពីសង្កេតឃេីញទីធ្លានៅតាមសងខាផ្លូវជាតិលេខ៥ ចាប់ពីរង្វង់មូលផ្លូវ៥៨មកផ្សារកណ្តាលក្រុងប៉ោយប៉ែតដែលមានត្រែង ស្បូវ ស្មៅ កូនឈើដុះ និងការចោលសំរាម លាយឡំក្លិនមិនល្អផងនោះ ទេីបឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន រដ្ឋលេខាធិការ ទីស្តីការណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត រួមជាមួយលោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត សហការជាមួយលោកប្រធានមន្ទីរសាធារណៈការខេត្តបន្ទាយមានជ័យ បាននាំយកគ្រឿងចក្រចុះប្រតិបត្តិការសម្អាតទីធ្លាសងខាងបណ្ដោយផ្លូវជាតិលេខ៥ ឱ្យបានស្អាតល្អ ជាសោភ័ណភាព និងបរិស្ថានល្អនៅក្នុងសង្កាត់ផ្សារកណ្តាល។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត និងលោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ព្រមទាំងក្រុមការងារក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា សូមរួមគ្នាសម្អាតបរិស្ថានឲ្យស្អាតល្អ ហេីយសូមកុំយកសំរាមទៅចោលពាសវាលពាសកាលដូចមុនតទៅទៀត។ អនាម័យបរិស្ថានក្នុងមូលដ្ឋានអាចស្អាទល្អគ្រប់ពេល គឺអាស្រ័យលេីយេីងទាំងអស់គ្នាចេះស្រលាញ់បរិស្ថាន ចេះជួយសម្អាតទាំងអស់គ្នា និងចេះរួមគ្នាទុកដាក់សំរាមឱ្យបានត្រឹមត្រូវ « ព្រោះអ្នកសម្អាតមិនអាចធ្វេីឱ្យស្អាតបានទេ ប្រសិបបេីអ្នកពង្រាយច្រេីនជាងអ្នកសម្អាត ប៉ុន្តែពេលខ្លះមិនចាំបាច់ត្រូវការអ្នកសម្អាតនោះទេប្រសិនបេីគ្នាអ្នកពង្រាយ»!
ដូច្នេះចាប់ពីពេលនេះតទៅ សង្ឃឹមថាទាំងមន្ត្រីរាជការ ទាំងប្រជាពលរដ្ឋ ទាំងភ្ញៀទេសចរ ទាំងយុវជន យុវតី និងរួមទាំងអ្នកធ្វេីដំណេីរឆ្លងកាត់ក្រុងប៉ោយប៉ែតទាំងអស់ នឹងរួមគ្នាស្អាតបរិស្ថាន ចេះស្រលាញ់បរិស្ថាន និងរួមគ្នាទុកដាក់សំរាមឱ្យបនត្រឹមត្រូវ ដេីម្បីភ្នាក់ដឹកជញ្ជូនសំរាមងាយស្រួលប្រមូលដឹកជញ្ជូន៕