ខេត្តបន្ទាយមានជ័យ ÷ នៅព្រឹកថ្ងៃចន្ទ ៩ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំ កម្លាំងនគរបាលទូទាំងខេត្ត គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក-លោកស្រី នាយការិយាល័យ និងមន្រ្តីនគរបាលចំណុះស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។
ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានធ្វើការណែនាំ និងបានក្រើនរំលឹកដល់កម្លាំងនគរបាលត្រូវយកចិត្តទុកដាក់ការគ្រប់គ្រងក្មេងទំនើង បទល្មើសផ្សេងៗ ជាពិសេស ធ្វើការតាមដានជាប្រចាំនៅលើប្រព័ន្ធបណ្តាញសង្គមបច្ចេកវិទ្យា ហ្វេសប៊ុក និង ត្រូវចូលរួមធ្វើការសម្អាត អនាម័យ កន្លែងធ្វើការជាប្រចាំ ការរស់ស្អាតនាំមកនូវសុខភាពល្អ ៕