អំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគល់ជូនគ្រួសារយោធិនលំហែមាតុភាព !!!

ខេត្តបន្ទាយមានជ័យ ÷ ថ្ងៃអាទិត្យ ៨រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនិងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ លោកវរសេនីយ៍ត្រី ទូច ណាន មេបញ្ជាការ(ស្តីទី) វរសេនាតូចថ្មើរជើងលេខ៥១៤ ដឹកនាំក្រុមការងារចំនួន ១០នាក់ នាំយក ថវិកា គ្រឿងបរិភោគ ឧបភោគ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចុះសួរសុខទុក្ខប្រពន្ធនិងកូន លោកនាយចំណង់ ដាន់ រ៉ា មេបញ្ជាការ កងអនុសេនាតូចដឹកជញ្ជូន វរសេនាតូចថ្មើរជើងលេខ៥១៤ ដែលទើបនឹងបានលំហែមាតុភាពរួច ស្ថិតនៅក្នុងភូមិស្វាយ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ឆ្លៀតក្នុងឱកាសនោះដែរលោកមេបញ្ជាការ(ស្តីទី)វរសេនាតូច បានជម្រាបជូនថា រាល់សុខទុក្ខ របស់យោធិន ឬគ្រួសារ កងទ័ព ជួបការលំបាក ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ តែងតែគិតគូ ជួយដោះស្រាយតាមលទ្ធភាពជាក់ស្តែង ជួយសម្រួលការលំបាកបានខ្លះ ក្នុងនាមមិត្តរួមអាវុធ ដើម្បីបុព្វហេតុជាតិមាតុភូម និងប្រជាជនកន្លងមក ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *